ប្លែកៗ
បើយើងចាប់អារម្មណ៍ទើបដឹងថា នារីបម្រើការលើយន្តហោះ តែងដាក់ដៃបែបនេះ ពេលស្វាគមន៍ភ្ញៀវ
ប្រសិនបើអ្នកធ្លាប់មានបទពិសោធន៍ជិះយន្តហោះ ឬជាមនុស្សដែលពូកែចាប់អារម្មណ៍លើអ្វីមួយ អ្នកប្រហែលជាបានកត់សម្គាល់ឃើញថា នារីបម្រើការលើយន្តហោះ តែងតែដាក់ដៃព័ទ្ធមកក្រោយ នៅពេលស្វាគមន៍អ្នកដំណើរ ឬដើរនៅក្នុងកាប៊ីនយន្តហោះ។ នៅពេលដែលធ្វើបែបនេះ នារីបម្រើការលើយន្តហោះទាំងនោះ នឹងមិនពិនិត្យមើលទេថា អ្នកដំណើរបានដាក់ខ្សែក្រវាត់ ឬបិទទូរសព្ទឬក៏អត់ឡើយ។ ផ្ទុយទៅវិញ វាមានមូលហេតុដ៏សំខាន់មួយ នៅពីក្រោយរឿងនេះ។ ពិតណាស់ វាគឺជារឿងសាមញ្ញធម្មតាមួយប៉ុណ្ណោះ ព្រោះនៅមុនពេលចេញដំណើរ នារីបម្រើការលើយន្តហោះ ត្រូវរាប់ចំនួនអ្នកដំណើរនៅលើយន្តហោះ។ ការរាប់ចំនួនអ្នកដំណើរ ត្រូវបានធ្វើឡើង...