បរទេស៖ កាសែត Neue Zuercher Zeitung (NZZ) បានរាយការណ៍កាលពីថ្ងៃពុធថា រដ្ឋាភិបាលនៅទីក្រុង Bern ប្រទេស ស្វីស កំពុងព្យាយាមស្វែងរកថាតើអ្នកណាដែលបំពានច្បាប់គ្រប់គ្រងការនាំចេញ បន្ទាប់ពីរថពាសដែក Eagle ផលិតដោយក្រុមហ៊ុន Mowag ត្រូវបានគេថតបាននៅក្នុងទឹកដីដែលកាន់កាប់ដោយអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣...
ក្រុងហ្សឺណែវ ៖ ចៅក្រមម្នាក់ ក្នុងចំណោមចៅក្រម ជាច្រើនរូប បានបញ្ជាក់ប្រាប់ AFP កាលពីម្សិលមិញថា ប្រធានរបស់ FIFA លោក Gianni Infantino ត្រូវបាន ព្រះរាជអាជ្ញាស្វីស២រូប ត្រូវបានតែងតាំង ឲ្យទទួលការ ស៊ើបអង្កេតលើកិច្ចប្រជុំសម្ងាត់ ដែលគេចោទប្រកាន់ជាមួយ នឹងអតីតប្រធានរដ្ឋអាជ្ញា របស់ប្រទេស នេះយោងតាមការចេញផ្សាយ...
បរទេស ៖ សារព័ត៌មានប្រចាំថ្ងៃ របស់ប្រទេសស្វីស Der Spiegel កាលពីថ្ងៃម្សិលមិញនេះ បានធ្វើការចេញផ្សាយថា រដ្ឋាភិបាលកំពុងពិចារណាក្នុង ការក្លាយខ្លួន ទៅជាប្រទេសដំបូងបំផុត ក្នុងការកំណត់ចំនួន នៃការប្រើប្រាស់រថយន្តអគ្គិសនី ។ គោលបំណង នៃការសម្រេចចិត្តនេះធ្វើឡើង នៅក្នុងពេលដែលរដ្ឋាភិបាល បាននឹងកំពុងព្យាយាមធ្វើការទប់ស្តាក់ វិបត្តិថាមពល ដែលកំពុងដុនដាបខ្លាំង នៅរដូវរងារនេះជាពិសេស ។...
បរទេស៖ លោក Bastian Schwark ប្រធានផ្នែកថាមពលនៅការិយាល័យសហព័ន្ធ សម្រាប់ការផ្គត់ផ្គង់សេដ្ឋកិច្ចជាតិរបស់ប្រទេសស្វីស បាននិយាយថា ស្ថាប័នវេជ្ជសាស្រ្តរបស់ប្រទេសស្វីសអាចពិចារណា ឱ្យកាត់បន្ថយការប្រើប្រាស់អគ្គិសនី ចំពេលមានវិបត្តិថាមពលកាន់តែអាក្រក់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Schwark បានប្រាប់កាសែតស្វីស Neue Zürcher Zeitung...
បរទេស៖ ប្រទេសស្វីស កាលពីថ្ងៃអង្គារម្សិលមិញនេះ ត្រូវបានកាសែតបរទេសចេញផ្សាយថា បានឈានទៅដល់ការចុះកិច្ចព្រមព្រៀងទិញយន្តហោះចម្បាំង F-35A ជាច្រើនគ្រឿង ដោយសង្ឃឹមថានឹងអាចទទួលបានអាវុធថ្មីៗ នៅត្រឹមដំណាច់ទសវត្សនេះ។ ប្រធានផ្នែកគ្រប់គ្រងអាវុធរបស់ស្វីស លោក Martin Sonderegger និងប្រធានផ្នែកកម្មវិធីរបស់ F-35 លោក Darko Savic គឺជាអ្នកចុះកិច្ចព្រមព្រៀងទៅលើកុងត្រា ទិញលក់លើកនេះ ហើយជឿជាក់ដែរថាជាកុងត្រា ដែលមានតម្លៃប្រមាណ...
បរទេស៖ ក្រសួងការពារជាតិ នៃប្រទេសស្វីសកាលពីថ្ងៃពុធម្សិលមិញនេះ បានធ្វើការលើកឡើងថា ប្រសិនបើមានករណីពន្យាពេលណាមួយ ចំពោះកិច្ចព្រមព្រៀងទិញយន្តហោះចម្បាំង តម្លៃរាប់ពាន់លានដុល្លារពីអាមេរិក នោះវានឹងធ្វើឲ្យមានបញ្ហាផ្ទួនៗ ទៅឲ្យប្រទេសរបស់ខ្លួនជាមិនខាន។ ការប្រកាសលើកឡើងបែបនេះធ្វើឡើង បន្ទាប់ពីក្រុមសកម្មជនប្រឆាំងទៅនឹង ការបញ្ជាទិញអាវុធជាច្រើនពាន់នាក់ បាននាំគ្នាធ្វើការចុះហត្ថលេខា ដើម្បីសុំធ្វើការបោះឆ្នោតប្រជាមតិ មុននឹងធ្វើការសម្រេចចិត្តបន្ត ឬផ្អាកកិច្ចព្រមព្រៀងទិញ F-35 ជាច្រើនគ្រឿងពីសហរដ្ឋអាមេរិក។ កាលពីថ្ងៃអង្គាររដ្ឋាភិបាលស្វីសបានទទួលលិខិត ដែលមានការចុះហត្ថលេខា ពីសំណាក់ពលរដ្ឋជាង១០០០០០នាក់ ដើម្បីធ្វើការស្នើសុំធ្វើប្រជាមតមួយនៅក្នុងខែមិនា...
បរទេស៖រដ្ឋាភិបាលស្វីស បានបើកការប្រជុំនៅថ្ងៃពុធនេះ ដើម្បីជ្រើសរើសទិញ យន្តហោះចម្បាំងជំនាន់ថ្មី ក្រោយសង្គ្រាមនយោបាយអូសបន្លាយ អស់មួយទសវត្ស ជុំវិញការប្រជែងគ្នាក្នុងទំហំទឹកប្រាក់ ៦,៥ពាន់លានដុល្លារ ក្នុងចំណោមអ្នកដេញថ្លៃមកពីអឺរ៉ុប និងសហរដ្ឋអាមេរិក។ យន្តហោះចម្បាំងដែលលើកយកមកប្រជែងដេញថ្លៃគ្នានោះ រួមមានយន្តហោះចម្បាំង Rafale មកពីក្រុមហ៊ុនបារាំង Dassault យន្តហោះ F/A-18 Super Hornet របស់ក្រុមហ៊ុន Boeing យន្តហោះ...