កីឡា
អតីតកីឡាករ ខ្សែប្រយុទ្ធ ហង្សក្រហមម្នាក់ ហ្វឹកហាត់ជាមួយនឹង ក្លឹបអេស្បាញ Mallorca
កីឡាករខ្សែប្រយុទ្ធ លេងឲ្យជម្រើសជាតិ បានមួយគ្រា Danile Sturridge នៅសប្តាហ៍នេះ ត្រូវបានគេដឹងថា ត្រូវបានក្លឹបដែលទើបនឹងឡើង មកលីគកំពូលអេស្បាញ Mallorca ផ្តល់ឱកាសក្នុងការធ្វើការងារ ជាមួយគ្នាហើយ។ កីឡាករវ័យ៣១ឆ្នាំរូបនេះ ត្រូវបានក្លឹបនៅតួកគីផ្តាច់កុងត្រា តាំងតែពីខែមិនាឆ្នាំ២០២០មកម្ល៉េះ ហើយមកដល់ពេលនេះ មានរយៈពេល១៥ខែហើយ ដែលគាត់គ្មានឈ្មោះជាកីឡាករ របស់ក្លឹបណាមួយឡើយ ។ អតីតកីឡាករ ខ្សែប្រយុទ្ធរបស់ហង្សក្រហម...