សិល្បៈ និង កម្សាន្ត
ហង្ស សូរិយ៉ាន់ បង្អួតសម្រស់ដ៏លេចធ្លោរជាមួយរ៉ូប កាបូប និងស្បែកជើងដាំត្បូងដ៏ប្រណីត
តារាសម្ដែង និងម៉ូដែលកម្ពស់បាន ហង្ស សុរិយ៉ាន់ នៅតែទាញចំណាប់អារម្មណ៍មហាជនបាន តាមរយៈរូបថតម៉ូដែលប្លែកៗរបស់ខ្លួន។ ឈុតមួយដែលទើបបង្ហាញនៅចុងក្រោយនេះ ក៏ទទួលបានការចាប់អារម្មណ៍មិនស្ទើរដែរ ជាពិសេសទៅលើរ៉ូប កាបូបយួរ និងស្បែកជើង។ តាមរយៈគណនីហ្វេសប៊ុករបស់ខ្លួនកញ្ញា ហង្ស សុរិយ៉ាន់ បានបង្អួតរាងយ៉ាងជឿជាក់នៅលើសាឡុង ក្នុងផ្ទះដ៏ប្រណីតដែលមើលទៅទំនងជាការថតម៉ូដែលសម្រាប់ក្រុមហ៊ុន ឬប្រូម៉ូតហាងសម្លៀកបំពាក់ណាមួយ ប៉ុន្ដែការបង្ហាញរាងនេះក៏ទទួលបានការកោតសរសើរច្រើនពីអ្នកគាំទ្រដែរ៕ ប្រភព៖sabay