Event
អ្នកជំនាញហិរញ្ញវត្ថុង ៤រូប ចែករំលែកចំណេះដឹង ក្នុងព្រឹត្តិការណ៍ “ហិរញ្ញវត្ថុអ្នក”
ភ្នំពេញ៖ ព្រឹត្តិការណ៍ “ហិរញ្ញវត្ថុអ្នក-Your Finance” ឆ្នាំ២០២៥ បានប្រព្រឹត្តទៅយ៉ាងជោគជ័យជាមួយអ្នកចូលរួមប្រមាណជាង ១៥០ នាក់។ អ្នកជំនាញហិរញ្ញវត្ថុកំពូលៗទាំង ៤ រូបបានចែករំលែកចំណេះដឹងជាក់ស្តែងដែលអាចអនុវត្តបាន។ លោក ង៉ែត ជូ បានផ្តោតលើរបៀបនៃការរៀបចំហិរញ្ញវត្ថុឱ្យកាន់តែមានប្រសិទ្ធភាព និងជីវិតកាន់តែប្រសើរ។ លោកបានណែនាំអំពីគោលការណ៍ រៀបចំផែនការហិរណ្ញវត្ថុ សម្រាប់ការគ្រប់គ្រងចំណាយ និងបានសង្កត់ធ្ងន់ថា “ការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនមិនមែនគ្រាន់តែជារឿងតួលេខទេ តែជារឿងទម្លាប់ល្អនិងការរៀបចំផែនការប្រកបដោយភាពវៃឆ្លាត។”...