កីឡា
ហូឡង់ស៊ុត បាន២ គ្រាប់នាទី ចុងក្រោយយកឈ្នះសេនាហ្គាល់ក្នុងគ្រុប A
ទោះបីជាយឺតពេលបន្តិចប៉ុន្តែក្រុមហូឡង់បានធ្វើឲ្យអ្នកគាំទ្ររីករាយរំភើបមិនតិចនោះទេដើម្បីយកបាន៣ពិន្ទុនៅចុងម៉ោងនៃការប្រកួតដ៏តានតឹងយប់មិញទល់នឹងក្រុមជម្រើសជាតិ សេនេហ្គាល់ក្នុងលទ្ធផល២ទល់នឹង០។។ មួយគ្រាប់របស់ Cody Gapko នៅក្នុងពេលវេលាដែលសល់តែ៦នាទី ទៀតប៉ុណ្ណោះមុនបញ្ចប់ការប្រកួតធ្វើឲ្យសេនេហ្គាល់បាត់បង់ឱកាសយកបាន៣ពិន្ទុ ទោះបីជាខិតខំគ្រប់គ្រងបាល់ និងស៊ុតបាល់ជាច្រើនគ្រាប់វិញក្តី។ សេនេហ្គាល់ស៊ុតបានដល់ទៅ១៥ដងចំគោលដៅ៤ ខណៈដែលហូឡង់ស៊ុតបានតែ១០គ្រាប់ តែចំគោលដៅ៤ដងក្នុងពេលដែលគ្រាប់បាល់ទី២ បានកើតឡើងនៅនាទីទី៩០បូក៩ ទៅហើយដោយកីឡាករ Davy Klaassen។ ចប់ការប្រកួតហូឡង់មាន៣ពិន្ទុឈរនៅលេខរៀងទី១ តារាងគ្រុប A ហើយអេក្វាឌ័រដែលយកឈ្នះម្ចាស់ផ្ទះកាតាស្ថិតនៅលេខរៀងទី២មាន៣ពិន្ទុដូចគ្នា៕ ប្រែសម្រួល៖ស៊ុនលី