សុខភាព និង ផ្លូវភេទ
ចេះតែហើមពោះ តើមានដឹងថា មកពីអ្វីដែរទេ?
ការហើមពោះ ចង់សម្តៅទៅលើការរីកធំមិនធម្មតា ឬកើនទំហំរបស់ពោះតែម្តង ដែលការកើនទំហំនេះបណ្តាលឲ្យមានការឈឺចាប់ខ្លាំង ហើយអាចរំខានដល់សកម្មភាព ប្រចាំថ្ងៃរបស់អ្នកជំងឺថែមទៀត។ ការហើមពោះបណ្តាលមកពីមូលហេតុចំបងៗចំនួនបីប្រភេទនោះគឺ ការញ៉ាំអាហារច្រើនៗពេក ញ៉ាំអាហារសម្បូរជាតិខ្លាញ់ច្រើន និងញ៉ាំលឿនពេក។ ការញ៉ាំច្រើនៗពេកត្រូវបានគេចាត់ទុកថាជាមូលហេតុញឹកញាប់បំផុតនៃការហើមពោះ ដោយសារតែប្រព័ន្ធរំលាយអាហារត្រូវការពេលវេលាយូរក្នុងការរំលាយអាហារដែលញ៉ាំនោះ។ ចំពោះការញ៉ាំអាហារសម្បូរជាតិខ្លាញ់ក៏នាំឲ្យហើមពោះបានដែរ ព្រោះវាជាអាហារដែលពិបាករំលាយ ទើបធ្វើឲ្យក្រពះនៅតែណែនៗជាប់។ ចុងក្រោយ ការញ៉ាំអាហារលឿនពេកក៏អាចបណ្តាលឲ្យហើមពោះដែរ ព្រោះអ្នកលេបខ្យល់ច្រើនពេកក្នុងពេលញ៉ាំល្បឿនលឿន។ការហើមពោះបង្កជាអាការៈមួយចំនួនដែរដូចជា មានអារម្មណ៍ថាតឹងៗក្នុងពោះ ឈឺក្នុងពោះ ចង្អោ និងក្អយត...