ព័ត៌មានអន្តរជាតិ
ហ៊ីរ៉ូស៊ីម៉ា ប្រារព្ធខួប ៧៦ឆ្នាំ នៃការទម្លាក់គ្រាប់បែកបរមាណូ និងជំរុញឲ្យបញ្ចប់ការ ទប់ស្កាត់អាវុធនុយក្លេអ៊ែរ
តូក្យូ៖ ទីក្រុងហ៊ីរ៉ូស៊ីម៉ា បានប្រារព្ធខួបលើកទី ៧៦ នៃការទម្លាក់គ្រាប់បែកបរមាណូ ដោយសហរដ្ឋអាមេរិក នៅថ្ងៃសុក្រនេះដោយចៅហ្វាយក្រុងរបស់ខ្លួន បានជំរុញឱ្យមេដឹកនាំពិភពលោក ផ្លាស់ប្តូរពីការទប់ស្កាត់នុយក្លេអ៊ែរ ទៅរកការសន្ទនាកសាងទំនុកចិត្ត។ នៅក្នុងពិធីប្រចាំឆ្នាំ ដែលត្រូវបានកាត់បន្ថយជាថ្មីម្តងទៀត នៅឆ្នាំនេះ ចំពេលមានការរីករាលដាល នៃមេរោគឆ្លងនៅទូទាំងប្រទេសជប៉ុន អភិបាលក្រុងហ៊ីរ៉ូស៊ីម៉ាលោក Kazumi Matsui បានអំពាវនាវឱ្យមេដឹកនាំពិភពលោក គាំទ្រសន្ធិសញ្ញា របស់អង្គការ សហប្រជាជាតិ...