បច្ចេកវិទ្យា
បើករថយន្តរាល់ថ្ងៃ ប្រើតែហ្វ្រាំងជើង ! ចុះហ្រ្វាំងដៃ ប្រើនៅពេលណាដែរ?
អ្នកបើកបររថយន្តមួយចំនួន ប្រហែលមិនសូវចាប់អារម្មណ៍ប្រើប្រាស់ហ្រ្វាំងដៃនោះទេ ដោយយល់ថា វាមិនមានអ្វីសំខាន់ឡើយ។ ការពិតទៅ ប្រសិនបើយើងគ្រាន់តែបើកបរធម្មតា នោះយើងនឹងមិនប្រើប្រាស់វាឡើយ ប៉ុន្តែនៅពេលដែលជួបស្ថានភាព ឬហេតុការណ៍ដូចខាងក្រោមនេះ ទើបដឹងថា ហ្វ្រាំងដៃមានសារៈសំខាន់ខ្លាំងប៉ុនណា ។ ១. ប្រើប្រាស់នៅពេលចតលើផ្លូវទួល ៖ នៅពេលលោកអ្នកចតរថយន្តលើផ្លូវទួល ជម្រាល ឬចំណោត ហើយបើគ្រាន់តែដាក់ចង្កឹះលេខអក្សរ P គឺមិនគ្រប់គ្រាន់ឡើយ គឺវានឹងធ្វើឱ្យប្រអប់លេខ...