ប្លែកៗ
ប្រាប់ពីរឿងគួរធ្វើ និងមិនគួរធ្វើដាច់ខាត ពេលជួបហេតុការណ៍ឡានធ្លាក់ទឹក ដើម្បីផុតពីគ្រោះថ្នាក់ដល់ជីវិត
ការបើកបររថយន្ត តែងមានជួបប្រទះជាហេតុការណ៍ផ្សេងៗ ក្នុងនោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ក៏ជាការព្រួយបារម្ភដល់អ្នកបើកបរគ្រប់រូប ព្រោះវាអាចធ្វើឲ្យប៉ះពាល់អាយុជីវិតបាន។ ក្នុងចំណោមគ្រោះថ្នាក់ទាំងនោះ មានខ្លះមិនមែនសុទ្ធតែបង្កពីអំពើរបស់អ្នកបើកបរទាំងស្រុងទេ ដោយវាអាចមកពីកត្តានានា ដូចជាយានយន្ត និងគ្រោះធម្មជាតិជាដើម។ បើសិនជាមានភ្លៀងធ្លាក់ខ្លាំង ហូរកាត់ផ្លូវអាចធ្វើឲ្យផ្លូវដាច់បាន ហើយនាំឲ្យអ្នកបើកបរកាត់អាចត្រូវធ្លាក់ចូលទៅក្នុងទឹកទន្លេ ឬប្រឡាយតាមចរន្តទឹកនោះ។ បើសិនជារថយន្តអ្នកធ្លាក់ចូលក្នុងទឹក ខាងក្រោមនេះ ជារឿងដែលអ្នកគួរធ្វើ នឹងរឿងដែលអ្នកមិនគួរធ្វើដើម្បីសង្គ្រោះជីវិតរបស់អ្នក រួមទាំងអ្នកដំណើរ៖ រឿងដែលគួរធ្វើ៖ ត្រូវតាំងអារម្មណ៍ឲ្យល្អ កុំស្លន់ស្លោរ...