បច្ចេកវិទ្យា
រាល់ដងដែលបិទឡេបថបអត់? តិចខូចអត់ដឹងខ្លួន ព្រោះតែទម្លាប់មួយនេះ!
ឡេបថបជាគ្រឿងម៉ាស៊ីនមែន ប៉ុន្តែវាក៏ចេះចង់សំរាកខ្លះដូចមនុស្សដែរ ដែលយើងត្រូវតែបិទវាជាប្រចាំ។ ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែត្រូវបិទកុំព្យូទ័រនោះទេ ហើយអត្ថបទខាងក្រោមនេះនឹងបង្ហាញថា អ្នកគួរបិទឬមិនគួរបិទ។ បិទ ដែលមានពាក្យបច្ចេកទេសក្នុងឡេបថបហៅថា Shutdown មានតួរនាទីផ្តាច់ចរន្តភ្លើងទាំងអស់ពីក្តារបញ្ជា (Motherboard) ទៅកាន់គ្រឿងបង្គុំនានាមានដូចជា Hard disk, CPU, RAM និងកង្ហាជាដើម។ ការធ្វើបែបនេះនឹងធ្វើឲ្យគ្រឿងបង្គុំនានាអាចមានពេលសម្រាកបានខ្លះ ជួយឲ្យអាយុកាលរបស់វាប្រើប្រាស់បានកាន់តែយូរ។ ប៉ុន្តែបើមើលមួយផ្នែកទៀត អាយុគ្រឿងបង្គុំមួយៗគឺមានអាយុកាលវែងណាស់ ជាក់ស្តែងចំពោះ...