ប្លែកៗ
មានតែប្រទេសអាស៊ាន ៤ប្រទេសទេ ដែលមិនប្រើអក្សរឡាតាំងក្នុងភាសាផ្លូវការ
នៅក្នុងអាស៊ាន ១០ប្រទេស មានតែ ៤ប្រទេសទេ ដែលមិនប្រើប្រាស់អក្សរឡាតាំងនៅក្នុងភាសាផ្លូវការរបស់ខ្លួន។ ប្រទេសទាំង ៤នោះរួមមាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងថៃ។ ប្រទេសទាំងបួននេះមានអក្សរផ្ទាល់ខ្លួន ដែលវិវត្តន៍ទៅតាមឥទ្ធិពលនានាដូចជា ការហូរចូលនៃអរិយធម៌បុរាណ ប្រពៃណី និងប្រវត្តិសាស្ត្ររបស់ខ្លួន ហើយព្រមទាំងឆ្លងកាត់នូវសម្ពាធនៃការហូរចូលនូវឥទ្ធិពលបរទេសលោកខាងលិចតាមរយៈអាណានិគមនិយម និងក្រោយមកសកលភាវូនីយកម្ម។ អក្សរខ្មែរ យោងតាមការស្រាវជ្រាវមួយរបស់ក្រុមអ្នកអក្សរសាស្ត្រឥណ្ឌានៅឆ្នាំ[២០១០](https://www.researchgate.net/figure/The-Brahmic-family-of-scripts-used-in-India-and-southeast-Asia_fig5_47544548) តួអក្សរនៃប្រទេសទាំង៤ខាងលើ ក៏ដូចជាប្រទេសអាស៊ីអាគ្នេយ៍មួយចំនួនទៀត...