សេដ្ឋកិច្ច
តើ “អគារកប់ពពក” គេកំណត់និយមន័យបែបណា និងមានកម្ពស់ចាប់ពីប៉ុន្មានជាន់ឡើងទៅ?
អន្តរជាតិៈ ប្រជាពលរដ្ឋកម្ពុជាប្រហែលជាបានឮ ឡើងសាំត្រចៀកទៅហើយនូវពាក្យថា “អគារកប់ពពក” ឬ Skyscraper ហើយពេលនិយាយដល់អគារកប់ពពក យើងប្រាកដជា នឹកឃើញដល់ទីក្រុងឌូបៃ នៃប្រទេសអារ៉ាប់រួមអេមីរ៉ាតមុនគេ។ ប៉ុន្តែដឹងទេថា តើអគារកប់ពពក គេកំណត់និយមន័យបែបណា ត្រួវមានកម្ពស់ចាប់ពីប៉ុន្មានជាន់ឡើងទៅ និងមានប្រវត្តិបែបណា?។ យោងតាមគេហទំព័ររបស់អង្គការអប់រំមួយមានឈ្មោះ Salvadori Center បង្ហាញថា ដើមឡើយពាក្យថា Skyscraper ជាពាក្យនាវាសាស្ត្រ ដែលគេសំដៅទៅលើក្ដោងសំពៅដែលខ្ពស់ជាងគេ...