ព័ត៌មានអន្តរជាតិ
មកស្គាល់ អគ្គលេខាធិការ UN ដែលមកពីប្រទេសអាស៊ីអាគ្នេយ៍
អគ្គលេខាធិការនៃអង្គការសហប្រជាជាតិក៏ធ្លាប់មាន អ្នកមកពីតំបន់អាស៊ីអាគ្នេយ៍ផងដែរ។ បុគ្គលនោះគឺ លោក U Thant ដែលជាអ្នកការទូតនៃប្រទេសភូមា (មីយ៉ាន់ម៉ា បច្ចុប្បន្ន)។ លោកបានបំពេញការងារជាអគ្គលេខាធិការនៃអង្គការនយោបាយពិភពលោកនេះអំឡុងឆ្នាំ១៩៦១ ដល់ឆ្នាំ១៩៧១។ មុននឹងឈានជើងនៅក្នុងស្ថាប័នអង្គការសហប្រជាជាតិ លោក Thant បានប្រឡូកច្រើនក្នុងការងារនយោបាយរបស់មីយ៉ាន់ម៉ា តាំងពីប្រទេសនេះមិនទាន់ទទួលបានឯករាជ្យ។ លោកបានរៀបចំជំនួបរវាងលោកនាយករដ្ឋមន្ត្រី U Nu និងភ្ញៀវបរទេសផ្សេងៗ ព្រមទាំងជួយសរសេរសុន្ទរកថាឲ្យនាយករដ្ឋមន្ត្រីទៀតផង។ ក្រោយមកទៀតលោកបានក្លាយជាឯកអគ្គរដ្ឋទូតរបស់ភូមា...