ព័ត៌មានអន្តរជាតិ
អនុរដ្ឋមន្រ្តីការពារជាតិ អង់គ្លេស ប្រាប់ពលរដ្ឋខ្លួន នៅអ៊ុយក្រែន ឱ្យចាកចេញជាបន្ទាន់ ទាន់មានឱកាសរត់
បរទេស ៖ មន្រ្តីជាន់ខ្ពស់ចក្រភពអង់គ្លេស បានព្រមានចំពេលមានការ ប្រឈមមុខដាក់គ្នា កាន់តែខ្លាំងឡើង រវាងប្រទេសនៅអឺរ៉ុប ខាងកើតទាំងពីរថា រុស្ស៊ី អាចវាយប្រហារដោយទម្លាក់គ្រាប់បែក និង មីស៊ីល លើគោលដៅសំខាន់ៗ ក្នុងប្រទេសអ៊ុយក្រែន ដោយស្ទើរតែគ្មានការជូនដំណឹង ប្រសិនបើក្រុងម៉ូស្គូ បញ្ជាឱ្យចាប់ផ្តើមការ វាយលុកនេះ ។ លោកក៏បានប្រាប់ប្រជាជនអង់គ្លេស នៅក្នុងប្រទេសអ៊ុយក្រែនថា ពួកគេគួរតែចាកចេញពីអ៊ុយក្រែន...