ព័ត៌មានអន្តរជាតិ
មេទ័ពឥណ្ឌូនេស៊ី ប្រកាសថា ការធ្វើតេស្តព្រហ្មចារីទៅលើស្រ្តី ដោយប្រើម្រាម២ មុនពេលចូលកងទ័ព នឹងលែងមានទៀតហើយ
បរទេស៖ ឧត្តមសេនីយ៍ Andika Perkasa មេបញ្ជាការកងទ័ពឥណ្ឌូនេស៊ី បានតស៊ូដើម្បីប្រព័ន្ធជ្រើសរើស ទាហានដោយយុត្តិធម៌ ស្មើភាពគ្នា សម្រាប់បុរសនិងស្ត្រី។ អង្គការឃ្លាំមើលសិទិ្ធមនុស្ស បានហៅការធ្វើតេស្តព្រហ្មចារីរបស់ ប្រទេសឥណ្ឌូនេស៊ីថា ជាការរំលោភបំពានគ្មានលក្ខណៈវិទ្យាសាស្ត្រនិងមានការរើសអើង។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា មេបញ្ជាការកងទ័ពឥណ្ឌូនេស៊ីលោក Andika Perkasa...