ភ្នំពេញៈ អ្នកជំនាញអចលនទ្រព្យ និងជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានព្យាករណ៍ថា ផ្នែកសំខាន់ៗនៃខេត្តចំនួន៥ ព័ទ្ឋជុំវិញរាជធានីភ្នំពេញ នឹងអាចកាត់ចូល ក្នុងដែនរដ្ឋបាលទីក្រុងនេះនៅឆ្នាំ២០៣៥ខាងមុខនេះ។ លោកបន្តថា “ប្រសិនបើប្លង់គោលក្រុងពង្រីកខ្លួន ដល់ ១០០ គីឡូម៉ែត្រជុំវិញមែន ច្បាស់ណាស់ថា ទឹកដីខេត្តមួយចំនួននៅជាប់រាជធានភ្នំពេញ នឹងត្រូវកាត់ចូលដីរាជធានីកាន់តែធំជាងមុន ហើយតម្លៃដីធ្លីនៅតំបន់នោះនឹងឡើងថ្លៃជាស្វ័យប្រវត្តិ”។ លោកបន្តថា បើពង្រីកដល់កាំរង្វង់ដល់១០០គីឡូម៉ែត្រ ក្នុងឆ្នាំ២០៣៥ នោះផ្នែកខ្លះនៃខេត្តមួយចំនួន...
ភ្នំពេញៈ ពន្ធអចលនទ្រព្យ គឺជាពន្ធដែលប្រមូលចំពោះអចលនទ្រព្យ ដែលមានតម្លៃលើសពី ១០០លានរៀល និងមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្ររដ្ឋបាលរាជធានី និង ខេត្តនៃព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមការបញ្ជាក់របស់អគ្គនាយកដ្ឋានពន្ធដារ។ ពន្ធនេះជាប្រភេទពន្ធផ្ទាល់ ដែលតម្រូវឱ្យអ្នកជាប់ពន្ធដែលជាកម្មសិទ្ធករ ឬអ្នកកាន់កាប់ ឬអ្នកទទួលផលប្រយោជន៍ ចុងក្រោយមកចុះបញ្ជីអចលនទ្រព្យ និងធ្វើការប្រកាសបង់ប្រាក់ពន្ធយ៉ាងយឺតបំផុតត្រឹមថ្ងៃទី៣០ ខែកញ្ញាជារៀងរាល់ឆ្នាំ។ ការប្រមូលពន្ធលើអចលនទ្រព្យនេះ សម្រាប់ជាផលប្រយោជន៍ថវិកាដ្ឋបាលថ្នាក់ក្រោមជាតិ។ កាតព្វកិច្ចអ្នកជាប់ពន្ធអាចទាញយកពាក្យស្នើសុំ ចុះបញ្ជីអចលនទ្រព្យសម្រាប់ការបង់ពន្ធលើអចលនទ្រព្យ ឬ អាចយកដោយផ្ទាល់ នៅតាមសាខាពន្ធដារខេត្ត/ខណ្ឌ...
អន្តរជាតិៈ ក្រុមហ៊ុនអចលនទ្រព្យនានាទូទាំងពិភពលោក មានស្ថានភាពប្រសើរឡើងវិញហើយ នៅក្នុងឆ្នាំ២០២១នេះ នៅពេលដែលវិបត្តិឆ្លងរាលដាលវិបត្តិកូវីដ-១៩ ហាក់ថមថយទៅវិញបន្តិច។ ស្របពេលនេះ ទស្សនាវដ្ដី Forbes បានចុះផ្សាយអំពីក្រុមហ៊ុនអចលនទ្រព្យធំបំផុតទាំង១០ ក្នុងពិភពលោកប្រចាំឆ្នាំ២០២១ ដែលសុទ្ធតែទទួលបានកំណើនប្រាក់ចំណូលធៀបនឹងឆ្នាំកន្លងទៅ។ នេះជាឆ្នាំទី៤ ជាប់ៗគ្នាហើយដែលក្រុមហ៊ុន Brookfield Asset Management រក្សាបានដំណែង ជាក្រុមហ៊ុនអចលនទ្រព្យធំជាងគេបំផុតក្នុងពិភពលោក។ ក្រុមហ៊ុននៃប្រទេសកាណាដា មួយនេះមានទ្រព្យសកម្មដល់ទៅ៦០២ពាន់លានដុល្លារអាមេរិក ដែលស្ថិតក្រោមការគ្រប់គ្រងរួមមានសំណង់ការិយាល័យ សំណង់លំនៅដ្ឋាន...
ញូវយ៉ក: ក្រុមហ៊ុន Asia Capital Real Estate Management (ACRE) បានទម្លាយឱ្យដឹងថា យោងតាមការរំពឹងទុកថា ការវិនិយោគលើអចលនទ្រព្យប្រភេទលំនៅដ្ឋានរួមប្រកបដោយនិរន្តរភាពនៅតំបន់អាស៊ីអាគ្នេយ៍ នឹងមានសន្ទុះកើនឡើង ខណៈក្រុមហ៊ុននេះកំពុងផ្ដល់ហិរញ្ញប្បទានបៃតងដើម្បីជួយគាំទ្រដល់ផ្នែកនេះ។ នេះបើយោងតាមសារព័ត៌មាន The Business Times ចុះផ្សាយកាលពីថ្ងៃទី១៤ មិថុនា។ ការទម្លាយនេះធ្វើឡើង ខណៈពេលដែលធនាគារថៃ UOB Thailand...
ភ្នំពេញៈ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានលើកឡើងថា វិស័យអចលនទ្រព្យនៅកម្ពុជា នៅតែមានភាពល្អប្រសើរជាងគេ ធៀបជាមួយបណ្តាប្រទេស នៅក្នុងតំបន់អាស៊ាន ទាក់ទងនឹងឱកាសវិនិយោគ និងការទាញយកផលចំណេញពីការវិនិយោគ ខណៈចិនឈរ នៅលំដាប់កំពូលមួយក្នុងការវិនិយោគតំបន់អាស៊ាន។ ប្រធានក្រុមប្រឹក្សាភិបាលប្រតិបត្តិសមាគមអ្នកវាយតម្លៃ និងភ្នាក់ងាអចលនវត្ថុកម្ពុជា (CVEA) លោកលឹម សុជាតិបានលើកឡើងកាលពីថ្មីៗនេះថា បច្ចុប្បន្នមានអ្នកវិនិយោគិនច្រើន មកវិនិយោគនៅកម្ពុជាក៏ពិតមែន ប៉ុន្ដែកម្ពុជាមិនស្ថិតក្នុងលំដាប់ថ្នាក់ (Top4) នៃការវិនិយោគរបស់ចិនឡើយ ក្នុងចំណោមលំដាប់ថ្នាក់ទាំង៤នេះ មានតែក្នុងប្រទេសថៃ សឹង្ហបុរី...
ភ្នំពេញៈ អ្នកជំនាញអចលនទ្រព្យមើលឃើញថា ក្នុងចំណោមតំបន់ដែលនៅជុំវិញរាជធានីភ្នំពេញទាំងអស់ គឺតំបន់ភាគខាងជើងរាជធានីភ្នំពេញ មានសកម្មភាពរស់រវើកជាងគេបើប្រៀបធៀបនឹងតំបន់ផ្សេង។ ឧកញ៉ាឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សាភិបាល សមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជាបានប្រាប់គេហទំព័រ Propertyarea តាមទូរសព្ទនារសៀលថ្ងៃទី១ មេសាកន្លងមកថា ក្នុងអំឡុងពេលដែលកម្ពុជា ត្រូវបានវាយប្រហារដោយជំងឺកូវីត១០ វិស័យអចនលទ្រព្យនៅរាជធានីភ្នំពេញ ហាក់មានការថមថយបន្តិច។ ប៉ុន្តែទោះជាយ៉ាងតំបន់ភាគខាងជើង ឈៀងខាងលិច ដូចជា តំបន់មួយចំនួននៃខណ្ឌព្រែកព្នៅ ខណ្ឌពោធិ៍សែនជ័យ នៅតែមានសកម្មភាពទិញ លក់...
ភ្នំពេញៈ នៅក្នុងពេលកម្ពុជា កំពុងជួបប្រទះនឹងរលកទី៣ នៃការឆ្លងជាសហគមន៍នៃជំងឺកូវីដ១៩ និងកាន់តែមានទ្រង់ទ្រាយធំជាងពេលមុននៗនោះ វិនិយោគិនខ្លះនៅតែបន្តគម្រោងអភិវឌ្ឍន៍របស់ខ្លួន ហើយវិនិយោគិនខ្លះទៀត ក៏កំពុងសិក្សាលើការវិនិយោគបន្ត។ តើក្នុងដំណាក់នេះ វិនិយោគិនអចលនទ្រព្យគួរផ្អាក ឬបន្តគម្រោងបន្តទៀត?។ បើតាមលោកង៉ែត ជូ សេដ្ឋវិទូមួយរូប និងវិនិយោគិនអចលនទ្រព្យមួយរូបផងដែរនោះ បានមានប្រសាសន៍នៅក្នុងវេទិកាមួយ កាលពីពេលថ្មីៗនេះឱ្យដឹងថា នៅក្នុងដំណាក់កាលនៃវិបត្តិកូវីដ១៩ វាបានធ្វើឱ្យប៉ះពាល់ដល់ដំណើរការនៃការវិនិយោគ ប៉ុន្តែមានវិនិយោគិនមួយចំនួន នៅតែបន្តការអភិវឌ្ឍរបស់ខ្លួនដដែល ទោះស្ថិតនៅក្នុងវិបត្តិយ៉ាងណាក្ដី...