សេដ្ឋកិច្ច
សណ្ឋាគារធំបំផុតមួយទៀត របស់ហុងគ្រី ប្រកាសបិទទ្វា ដោយសារបញ្ហាថាមពល
បរទេស៖ កាលពីថ្ងៃអង្គារម្សិលមិញនេះសណ្ឋាគារ Danubius ដែលស្ថិតនៅក្នុងទីក្រុង Budapest គឺជាសណ្ឋាគារធំបំផុត របស់ប្រទេសហុងគ្រី បានប្រកាសបិទទ្វាបណ្តោះអាសន្ន ចំនួន៤ខែ ដោយសារតែបញ្ហាថាមពល កើនឡើងតម្លៃខ្លាំង និងក៏ដូចជាបញ្ហាអតិផរណាផង។ សណ្ឋាគារដែលមានបន្ទប់សរុប ចំនួន៤៩៩នេះ នឹងមិនទទួលការកក់ស្នាក់នៅ សម្រាប់ចន្លោះពីថ្ងៃទី១ខែវិច្ឆិកា ទៅដល់ថ្ងៃទី២៨ខែកុម្ភៈឡើយ ពីព្រោះថាបញ្ហាលំបាកនៃការប្រតិបត្តិការប្រចាំថ្ងៃ នៅអំឡុងរដូវរងារ។ សណ្ឋាគារលំដាប់ផ្កាយ៤មួយនេះ មានទីតាំងស្ថិតនៅក្បែឬទៅនឹងស្ថានីយរថភ្លើង ដ៏ចំណាស់របស់ទីក្រុង...