កីឡា
Inter Milan សម្រេចផ្តាច់កុងត្រារបស់ Eriksen
អតីតកីឡាករឆ្នើមរបស់ក្លឹប Spurs លោក Christian Eriksen នៅថ្ងៃនេះត្រូវបានក្លឹបអ៊ីតាលីសម្រេច ចិត្តជាស្ថាពរហើយក្នុងការលប់ចោលកុងត្រា ដែលនៅសេសសល់ជាមួយគ្នា។ គួរឲ្យដឹងដែរថាចាប់តាំងពីមានបញ្ហាបេះដូង កាលពីប្រកួតពានរង្វាន់អ៊ឺរ៉ូឆ្នាំ២០២០ ឲ្យដាណឺម៉ាកប៉ះនឹងក្រុមហ្វាំងឡង់មក រហូតដល់ពេលនេះកីឡាកររូបនេះគឺមិន ទាន់បានវិលត្រឡប់នឹងបង្ហាញខ្លួន លេងឲ្យក្លឹបបាននៅឡើយ។ កីឡាករវ័យ២៩ឆ្នាំ រូបនេះត្រូវបានហាមប្រាមមិនឲ្យប៉ះពាល់ជាមួយនឹងកីឡា គ្រប់ប្រភេទក្នុងតំណាក់កាលនេះដោយក្រុម គ្រូពេទ្យរបស់ប្រទេសអ៊ីតាលីដែលនេះគឺជា មូលហេតុធំមួយនៅពីក្រោយការសម្រេចចិត្តរបស់ Inter Milan ទោះបីជាយ៉ាងណាក្តី...