ព័ត៌មានអន្តរជាតិ
អនុប្រធានាធិបតីតៃវ៉ាន់ ប្តេជ្ញាទប់ទល់ នឹងការគំរាមកំហែងរបស់ចិន
តៃប៉ិ៖ អនុប្រធានាធិបតីតៃវ៉ាន់លោក Lai Ching-te ដែលជាប្រធានគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ ដែលកំពុងកាន់អំណាចបានប្រកាសជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃសៅរ៍ ហើយបានប្តេជ្ញាការពារកោះ ដែលគ្រប់គ្រងដោយខ្លួនឯងមួយនេះ ពីការគំរាមកំហែងកាន់តែខ្លាំងឡើង ដែលបង្កឡើងដោយចិនដីគោក។ នៅក្នុងការប្រណាំងដែលត្រូវបានឃ្លាំមើលយ៉ាងដិតដល់ដោយពិភពលោក ចំពេលមានសម្ពាធឥតឈប់ឈររបស់ប្រទេសចិនលើកោះតៃវ៉ាន់ ជ័យជំនះរបស់លោក Lai មានន័យថា បក្ស DPP ទទួលបានអាណត្តិទី៣ រយៈពេល ៤ឆ្នាំជាប់ៗគ្នា ដែលជាជោគជ័យមិនធ្លាប់មានពីមុនមកក្នុងរយៈពេលចាប់តាំងពីការស្ទង់មតិអ្នកដឹកនាំដោយផ្ទាល់ត្រូវបានណែនាំក្នុងឆ្នាំ១៩៩៦ ។...