បច្ចេកវិទ្យា
ESA ចាប់ផ្តើមគម្រោងថ្មី ប្រកបដោយ មហិច្ឆតា ដើម្បីបង្កើត បណ្តាញផ្កាយរណប និងការទំនាក់ទំនងក្នុងគន្លងជុំវិញ ព្រះច័ន្ទ
អាមេរិក៖ទីភ្នាក់ងារអវកាសអ៊ឺរ៉ុប(ESA) បង្ហាញពីផែនការប្រកបដោយមហិច្ឆតាក្នុងការបង្កើតបណ្តាញផ្កាយរណប និងទូរគមនាគមន៍នៅជុំវិញព្រះចន្ទដែលអាចផ្លាស់ប្តូរផ្កាយរណបភពព្រះច័ន្ធរបស់យើងទៅជា ‘ទ្វីបទី ៨’ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ហេដ្ឋារចនាសម្ព័ន្ធថ្មីនេះនៅថ្ងៃណាមួយអាចបង្វែរផ្កាយរណបធម្មជាតិរបស់យើងទៅជា“ ទ្វីបទី ៨” នៅពេលមនុស្សជាតិរីករាលដាល និងបង្កើតទីក្រុងនៅលើផ្ទៃភពព្រះច័ន្ទ។ ESA និយាយថា គម្រោងត្រូវបានគេស្គាល់ថា Moonlight នឹងជួយដល់ស្ថានីយ៍អវកាសភពព្រះច័ន្ទ ភ្នាក់ងារជាច្រើនដែលកំពុងបំពេញបេសកកម្មនៅលើភពព្រះច័ន្ទ និងការរុករកមនុស្ស។ អ្វីដែលនឹងក្លាយជាសេវាកម្មពាណិជ្ជកម្មលើកដំបូងរបស់ពិភពលោក ក្រុមហ៊ុនអង់គ្លេសមួយចំនួនបានឈ្នះកិច្ចសន្យាដើម្បីស៊ើបអង្កេតថា តើវាអាចដំណើរការបានដែលមានតម្លៃជាង ២...