បច្ចេកវិទ្យា
មកដឹងពីប្រវត្តិ អាកាសយានដ្ឋាន ដ៏ធំរបស់សិង្ហបុរី ជាមជ្ឈមណ្ឌលអាកាសចរណ៍ សំខាន់មួយនៅអាស៊ីអាគ្នេយ៍
អាកាសយានដ្ឋានអន្តរជាតិ Changi គឺជាអាកាសយានដ្ឋានដ៏សំខាន់នៅក្នុងប្រទេសសិង្ហបុរី។ អាកាសយានដ្ឋាន Changi មានទីតាំងស្ថិតនៅតំបន់ខាងកើត ប្រទេសសិង្ហបុរី។ អាកាសយានដ្ឋានដ៏ធំមួយនេះ ត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាលសិង្ហបុរីនិងប្រតិបត្តិការដោយក្រុមហ៊ុនអាកាសយានដ្ឋាន Changi Airport Group។ ចំពោះសេវាកម្មវិញ បម្រើឱ្យទាំងព្រលានយន្តហោះសាធារណៈនិងវិស័យយោធា។ នៅខាងក្នុងអាកាសយានដ្ឋានដ៏មមាញឹកមួយនេះ មានហាងលក់ទំនិញប្រហែល ៣៥០ កន្លែង និងមហាងលក់អាហារនិងភេសជ្ជៈប្រហែល ១២០កន្លែង។អាកាសយានដ្ឋាន Changi គឺជាមជ្ឈមណ្ឌលអាកាសចរណ៍សំខាន់មួយនៅអាស៊ីអាគ្នេយ៍។...