សិល្បៈ និង កម្សាន្ត
រណ្តៅចំនួន៣ នៅប្រាសាទបន្ទាយក្ដី ត្រូវបានបើកធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យា ក្នុងនោះរកឃើញបំណែកកុលាលភាជន៍ខ្មែរ និងចិន
នៅដើមខែសីហា ឆ្នាំ២០២៤នេះ អាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ា បានធ្វើកំណាយស្រាវជ្រាវទួលបុរាណនៅភាគអាគ្នេយ៍ក្នុងកំពែងនៃប្រាសាទបន្ទាយក្ដី ដើម្បីឈ្វេងយល់អំពីទំនាក់ទំនងរវាងកំពែង និងទួល ព្រមទាំងរចនាសម្ពន្ធរបស់ទួល។ លើសពីនេះទៀត គឺចង់ដឹងអំពីការរស់នៅរបស់មនុស្សនាសម័យនោះ ពោល គឺចាប់ពីពេលមុនសាងសង់ប្រាសាទរហូតដល់សម័យកណ្ដាល។ លោក ញឹម សុធាវិន្ទ អ្នកស្រាវជ្រាវ និងជាសាស្រ្តាចារ្យ នៃសាកលវិទ្យាល័យសូហ្វីយ៉ា ប្រទេសជប៉ុន បានលើកឡើងថា ការជ្រើសរើសយកទីតាំងនៅអាគ្នេយ៍នៃប្រាសាទបន្ទាយក្តី សម្រាប់កិច្ចការស្រាវជ្រាវ...