សុខភាព និង ផ្លូវភេទ
ធ្វើយ៉ាងបើអាន ពីរទៅបីដងហើយ នៅតែមិនចាំ?
ការអានសៀវភៅឲ្យចងចាំបានល្អ គឺអ្នកត្រូវមានទំលាប់អានឲ្យបានញឹកញាប់ និងព្យាយាមចងចាំអត្ថន័យ ឬសាច់រឿងសំខាន់ឲ្យបាន។ នៅពេលដែលយើងអានសៀវភៅ អ្នកត្រូវព្យាយាមរំលឹក រឿងដែលយើងកំពុងអាននេះថា គេនិយាយអំពីអ្វី ហើយព្យាយាមនឹងរករឿងនោះ ដោយមិនចាំបាច់អានសៀវភៅម្តងទៀត។ ប្រសិនបើមានភ្លេច ឬមានការស្រពិចស្រពិលនៅត្រង់ណា អ្នកគួរតែបើកសៀវភៅ អានផ្ទៀងផ្ទាត់ហើយកត់ត្រាទុក ដើម្បីឲ្យការចងចាំបានរត់ឆ្លងកាត់ដៃ និងខួរក្បាលម្តងទៀត។ ការអានសៀវភៅឬមើល មេរៀនទុកជាមុនជាច្រើនថ្ងៃ មុនពេលថ្ងៃប្រលងមកដល់ ហើយយកមករំលឹកម្តងទៀតនៅថ្ងៃប្រឡង ប្រសើរជាងការអាន យ៉ាងប្រញាប់នៅក្នុងរយៈពេលខ្លីមុនថ្ងៃប្រឡង...