ព័ត៌មានអន្តរជាតិ
អាមេរិកនិងរុស្ស៊ី ជួបពិភាក្សាគ្នា អំពីការស្ទាក់ដំណើរគ្នា នៅដែនអាកាស និងដែនសមុទ្រ
បរទេស៖ថ្នាក់ដឹកនាំកងទ័ពជើងទឹករបស់សហរដ្ឋអាមេរិកនិងប្រទេសរុស្ស៊ី បានជួបគ្នានៅក្នុងទីក្រុងមូស្គូនាថ្ងៃអង្គារសប្ដាហ៍នេះ ដើម្បីពិភាក្សាគ្នាអំពីការស្ទាក់ដំណើរគ្នានៅក្នុងដែនអាកាសអន្តរជាតិ និងអន្តរកម្មរវាងនាវារបស់ប្រទេសទាំងពីរ នេះបើតាមសម្តីទ័ពជើងទឹកអាមេរិក។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា ព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលគេហៅថា ការទប់ស្កាត់ហេតុការណ៍នៅលើនិងពីលើដែនទឹកខាងក្រៅដែនកំណត់នៃដែនសមុទ្រជាកម្មសិទ្ធិ ហៅកាត់ថា INCSEA នោះ គឺត្រូវបានប្រារព្ធធ្វើឡើង ដើម្បីពិភាក្សាគ្នាអំពីកិច្ចព្រមព្រៀងឧប្បត្តិហេតុដែនសមុទ្រ ដែលប្រទេសទាំងពីរបានចុះហត្ថលេខានៅក្នុងឆ្នាំ១៩៧២។ សេចក្តីប្រកាសព័ត៌មានទ័ពជើងទឹកអាមេរិកបាននិយាយថា...