ព័ត៌មានអន្តរជាតិ
អាមេរិកនិងលីទុយអានី បន្តឃ្លាំមើល យ៉ាងយកចិត្តទុកដាក់ ចំពោះមជ្ឈមណ្ឌល បណ្ដុះបណ្ដាល រុស្ស៊ី-បេឡារុស
បរទេស៖ឧត្តមសេនីយ៍ជាន់ខ្ពស់អាមេរិកប្រចាំនៅអឺរ៉ូប បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា សហរដ្ឋអាមេរិកនិងប្រទេសលីទុយអានី នឹងធ្វើការងារដើម្បីរក្សាសន្តិភាពទ្វីប ក្រោយប្រទេសបេឡារុសនិងប្រទេសរុស្ស៊ី ប្រារព្ធធ្វើល្បែងសង្គ្រាម និងបង្កើតមជ្ឈមណ្ឌលបណ្ដុះបណ្ដាលយោធាមួយ។ ឆ្លើយនឹងសំនួររបស់អ្នកសារព័ត៌មាន លោកឧត្តមសេនីយ៍ Christopher Cavoli មេបញ្ជាការកងទ័ពអាមេរិកប្រចាំនៅអឺរ៉ុបនិងអាហ្វ្រិក បានបន្ថែមថា សហរដ្ឋអាមេរិកនិងសម្ពន្ធមិត្ត កំពុងតែផ្តោតយកចិត្តទុកដាក់ជាខ្លាំង ចំពោះមជ្ឈមណ្ដលបណ្ដុះបណ្ដាលនិងប្រយុទ្ធរួមគ្នារបស់រុស្ស៊ីនិងបេឡារុស។ នៅពេលត្រូវចោទសួរអំពីមជ្ឈមណ្ឌលបណ្ដុះបណ្ដាលនិងប្រយុទ្ធរួមគ្នា ដែលបង្កើតឡើងដោយរុស្ស៊ីនិងអតីតសម្ពន្ធមិត្តសហភាពសូវៀត គឺប្រទេសបេឡារុសនោះ លោកបានឆ្លើយតបថា សហរដ្ឋអាមេរិកនិងសម្ពន្ធមិត្ត បានយកចិត្តទុកដាក់ចំពោះវា...