ព្រឹត្តិការណ៍
ក្រៅពីអាមេរិកឡាទីន មានតែប្រទេសមួយគត់ ដែលយកភាសា អេស្ប៉ាញជាផ្លូវការ
យើងដឹងហើយថា ភាសាអេស្ប៉ាញ ច្រើនតែនៅប្រើប្រាស់ជាផ្លូវការនៅតាមតំបន់អាមេរិកឡាទីន (អាមេរិកខាងត្បូង និងអាមេរិកកណ្ដាល) ចំណែកឯ ក្រៅពីតំបន់នេះ គេកម្រនឹងឃើញប្រទេសដែលយកភាសានេះធ្វើជាភាសាផ្លូវការណាស់។ យ៉ាងណាមិញ ប្រទេសហ្គីណេអេក្វាទ័រ ដែលស្ថិតនៅទ្វីបអាហ្វ្រិក ជាប្រទេសតែមួយគត់ក្រៅពីប្រទេសក្នុងតំបន់អាមេរិកឡាទីន ដែលប្រើប្រាស់ភាសាអេស្ប៉ាញជាភាសាផ្លូវការ។ ការប្រើប្រាស់ភាសាអេស្ប៉ាញជាភាសាផ្លូវការដូច្នេះកើតឡើងដោយសារ ការធ្វើអាណានិគមរបស់ពួកអេស្ប៉ាញមកលើទឹកដីនៅទ្វីបអាហ្វ្រិកមួយនេះកាលពីឆ្នាំ១៨៥៨ ហើយនៅឆ្នាំ១៩៦៨ ទើបប្រទេសនេះបានឯករាជ្យពីប្រទេសអេស្ប៉ាញ។ គួរបញ្ជាក់ផងដែរថា ភាសាផ្លូវការជាភាសា ដែលគេប្រើប្រាស់ចាប់ពីការនិយាយប្រចាំថ្ងៃធម្មតា រហូតដល់ការប្រើប្រាស់ក្នុងឯកសារផ្លូវច្បាប់ និងច្បាប់ផ្សេងៗ៕