វ៉ាស៊ីនតោន ៖ គេហទំព័ត Vox ដែលជាគេហទំព័រព័ត៌មាន និងមតិរបស់អាមេរិក បានបោះពុម្ព អត្ថបទមួយ រិះគន់ទីភ្នាក់ងារសុខភិបាល សហរដ្ឋអាមេរិក និងមន្ត្រីរបស់ពួកគេ ចំពោះការបរាជ័យក្នុងការប្រាស្រ័យ ទាក់ទងប្រកបដោយប្រសិទ្ធភាព ជាមួយសាធារណជនជុំវិញ ជំងឺរាតត្បាតកូវីដ-១៩ គ្រប់មធ្យោបាយតាមរយៈដំណើរការដ៏ក្ដៅ គគុករបស់ខ្លួន ។ គេហទំព័របានឲ្យដឹងថា “ប្រតិកម្មយ៉ាងខ្លាំងក្លាចំពោះការសម្រេចចិត្ត នាពេលថ្មីៗនេះរបស់ CDC...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានចាត់វិធានការបន្ថែមទៀត ដើម្បីទប់ស្កាត់ការកើនឡើងនៃជំងឺកូវីដ-១៩ រួមទាំងការផ្តល់ឧបករណ៍ធ្វើតេស្តឥតគិតថ្លៃបន្ថែមទៀត និង “របាំងមុខដែលមានគុណភាពខ្ពស់” ដល់ជនជាតិអាមេរិក។ លោកប្រធានាធិបតី ចូ បៃដិន បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋបាលរបស់លោកនឹងធ្វើឱ្យ “របាំងមុខដែលមានគុណភាពខ្ពស់” ផ្តល់ជូនប្រជាជនអាមេរិក ដោយឥតគិតថ្លៃ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកប្រធានាធិបតីក៏បានប្រកាសថា រដ្ឋបាលរបស់លោកនឹងទិញឧបករណ៍ធ្វើតេស្តរកជំងឺកូវីដ-១៩ បន្ថែមចំនួន ៥០០...
វ៉ាស៊ីនតោន៖ សារព័ត៌មាន Financial Times បានរាយការណ៍ឲ្យដឹងថា អាជីវកម្មនៅទូទាំងសហរដ្ឋអាមេរិក កំពុងជួបការលំបាកក្នុងការរក្សាបុគ្គលិកពេញលេញ ខណៈដែលការកើនឡើងនៃការឆ្លងមេរោគកូវីដ-១៩ បានបណ្តាលឱ្យបុគ្គលិករបស់ពួកគេជាច្រើននាក់ធ្លាក់ខ្លួនឈឺ ឬដាក់ឱ្យនៅដាច់ដោយឡែកពីគេនៅផ្ទះ។ របាយការណ៍បានកត់សម្គាល់ថា អាជីវកម្មអាមេរិកមួយចំនួនធំ កំពុងបិទជាបណ្ដោះអាសន្ន ឬកែសម្រួលម៉ោងធ្វើការ ដោយសារចំនួនជនជាតិអាមេរិក ដែលឆ្លងវីរុសនេះឡើងដល់កម្រិតខ្ពស់គ្រប់ពេលវេលា។ ក្រុមហ៊ុនអាកាសចរណ៍ ហាងលក់រាយ ភោជនីយដ្ឋាន មន្ទីរពេទ្យ និងសាលារៀន ស្ថិតក្នុងចំណោមអ្នកដែលប្រឈមមុខនឹងការខ្វះខាតបុគ្គលិកធ្ងន់ធ្ងរ...
បរទេស ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ការតេស្តសាកល្បងមីស៊ីល របស់កូរ៉េខាងជើង គឺជាការបង្កអស្ថិរភាព និង គ្រោះថ្នាក់ខ្លាំងក្លា ហើយលោកបន្ថែមថា ទីក្រុងព្យុងយ៉ាង មិនបានឆ្លើយតបនឹង សំណើរការទូតណាមួយ ពីទីក្រុងវ៉ាស៊ីនតោន នោះទេ ។ រដ្ឋបាលលោក បៃដិន កាលពីថ្ងៃពុធសប្ដាហ៍នេះ...
បរទេស៖ក្រសួងរតនាគារសហរដ្ឋអាមេរិក នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា សហរដ្ឋអាមេរិកកំពុងតែដាក់ទណ្ឌកម្មជនជាតិកូរ៉េខាងជើង៥រូប សម្រាប់ការទិញទំនិញដែលប្រើប្រាស់សម្រាប់កម្មវិធីមីស៊ីលផ្លោង និងអាវុធប្រល័យលោក។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ អនុរដ្ឋមន្ត្រីរតនាគារអាមេរិកទទួលបន្ទុកស៊ើបការណ៍អំពើភេរវកម្មនិងហិរញ្ញវត្ថុ លោក Brian E. Nelson បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ចំណាត់ការថ្ងៃនេះ ជាផ្នែកនៃកិច្ចប្រឹងប្រឺងកំពុងមានរបស់អាមេរិក ដើម្បីទប់ស្កាត់កម្មវិធីអាវុធប្រល័យលោកនិងមីស៊ីលផ្លោងរបស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ។ លោកបន្តថា “ការបាញ់តេស្តមីស៊ីលចុងក្រោយបំផុតរបស់កូរ៉េខាងជើង ជាភស្តុតាងថែមទៀតថា វាបានបន្តធ្វើឲ្យកាន់តែទំនើបនូវកម្មវិធីដែលត្រូវបានហាមឃាត់ បើទោះជាសហគមន៍អន្តរជាតិ...
បរទេស៖ តម្លៃទំនិញនៅក្នុងទីផ្សារសហរដ្ឋអាមេរិកនៅសប្តាហ៍នេះ ត្រូវបានគេមើលឃើញថាមានសន្ទុះកើនឡើងខ្លាំង ក្នុងអត្រាលឿនបំផុតមិនធ្លាប់ មានឡើយក្នុងរយៈពេល៤០ឆ្នាំ ចុងក្រោយនេះ ដោយអត្រាអតិផរណាបានកើនឡើង៧ ភាគរយធៀបទៅនឹងខែធ្នូដូចគ្នាកាលពីឆ្នាំទៅ។ យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ BBC បានឲ្យដឹងដែរថាតម្រូវការដ៏ខ្លាំងក្លាបូក រួមទាំងកង្វះខាតការផ្គត់ផ្គង់ទំនិញសំខាន់ៗដូចជាទំនិញសុខភាព មានអត្រាច្រើនឡើងដែលវាបានធ្វើឲ្យមានសំពាធមែនទែន ដល់ក្រុមអ្នកតាក់តែងច្បាប់ក្នុងការអនុវត្តដំណោះស្រាយ។ ក្នុងពេលជាមួយគ្នានេះដើម្បីអាចបន្ធូរបន្ថយនិងសាកល្បង កាត់បន្ថយបញ្ហាធនាគារកណ្តាលរបស់អាមេរិក បានដាក់ផែនការក្នុងការបង្កើនអត្រាការប្រាក់ ចំពោះកំចីនានាផងដែរនៅក្នុងឆ្នាំនេះ។ គួរឲ្យដឹងដែរថាការកើនឡើងនៃការចំណាយលើការកំចីនេះ គឺនឹងអាចសំដៅកាត់បន្ថយតម្រូវ ការដោយធ្វើឱ្យការទិញដូចជារថយន្តមានតម្លៃថ្លៃជាងមុននាពេលខាងមុខ៕ ប្រែសម្រួល៖ស៊ុនលី
វ៉ាស៊ីនតោន ៖ ការព្យាករណ៍របស់ក្រុមថ្មីពី មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺ របស់សហរដ្ឋអាមេរិក (CDC) បានព្យាករណ៍ថា មនុស្សច្រើនជាង ៦២០០០នាក់ទៀត អាចស្លាប់ដោយសារ COVID-19 ក្នុងរយៈពេល ៤សប្តាហ៍ខាងមុខ ។ ចំនួនអ្នកស្លាប់ថ្មីនៃជំងឺកូវីដ-១៩ ទំនងជានឹង កើនឡើងក្នុងរយៈពេល ៤សប្តាហ៍ខាងមុខ ជាមួយនឹងការស្លាប់ថ្មីពី ១០៤០០នាក់ ទៅ...
ញូវយ៉ក ៖ នេះបើយោងតាម Billboard បាននិយាយថា តារារ៉េបអាមេរិកលោក Kanye West រំពឹងថា នឹងធ្វើដំណើរទៅកាន់ទីក្រុងមូស្គូ នៅចុងឆ្នាំនេះ ជាដំណើរមួយ ដែលនឹងឃើញ លោកធ្វើការ សម្តែងនៅថ្ងៃអាទិត្យ និងជួបជាមួយប្រធានាធិបតី Vladimir Putin យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។ នេះបើយោង...
វ៉ាស៊ីនតោន៖ នាពេលនេះ សហរដ្ឋអាមេរិក ហាក់បីដូចជាសង្ឃឹមថា ទម្រង់ឆ្លងថ្មីអូមីក្រុង គឺជាគ្រោះថ្នាក់បណ្តោះអាសន្ន ដោយបដិសេធ រៀនមេរៀនអំពីជំងឺកូវីដ-១៩ និងសេដ្ឋកិច្ច ដូច្នេះបង្ខំកម្មករអាមេរិក ឱ្យលុតជង្គង់ម្តងទៀត នៅចំពោះមុខវិបត្ដិមួយនេះ ។ ក្នុងអត្ថបទមួយបានឲ្យដឹងថា “ករណីរាប់លាន នៃជំងឺកូវីដ-១៩ មានន័យថា មនុស្សរាប់លាននាក់ បានបាត់ការងារធ្វើ ក្នុងពេលដាក់ឱ្យនៅដាច់ពីគេ ហើយនោះមានន័យថា មានការរំខានធ្ងន់ធ្ងរ...
បរទេស៖ ប្រទេសរុស្ស៊ី បាននិយាយនៅថ្ងៃអាទិត្យនេះថា ខ្លួននឹងមិនធ្វើសម្បទានណាមួយ ក្រោមសម្ពាធអាមេរិក នៅក្នុងកិច្ចពិភាក្សាស្តីពីវិបត្តិអ៊ុយក្រែន និងការទាមទារឲ្យមានការធានា សន្តិសុខពីលោកខាងលិចនោះថា និងថា មានហានិភ័យមួយ ដែលកិច្ចពិភាក្សាគ្នា អាចនឹងត្រូវបញ្ចប់ភ្លាមៗ។ តាមសេចក្តីរាយការណ៍ កិច្ចពិភាក្សាគ្នា នឹងត្រូវធ្វើឡើងនៅក្នុង ទីក្រុងហ្សឺណែវនិងទីក្រុងវីយែន ប៉ុន្តែទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី RIA បានដកស្រង់សម្តី អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei...