បរទេស៖ រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន បានធ្វើការអំពាវនាវឲ្យជនជាតិអាមេរិក ក្នុងការធ្វើដំណើរចាកចេញពីប្រទេសរុស្សី ឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន ក្រោយពេលដែលមានការចាប់ឃាត់ខ្លួន អ្នកឆ្លើយឆ្លងព័ត៌មានម្នាក់របស់កាសែត The Wall Street Journal។ អ្នកកាសែតលោក Evan Gershkovich ត្រូវបានរដ្ឋាភិបាលទីក្រុងមូស្គូ ចាប់ឃាត់ខ្លួនក្រោយពេលដែល រកឃើញថាគាត់បានព្យាយាម ក្នុងការប្រមូលយកព័ត៌មានសំងាត់ ពីប្រទេសរុស្សីខណៈដែលអាមេរិក បានធ្វើការស្តីបន្ទោសចំពោះការ សម្រេចចិត្តនេះហើយហៅថា ជាសកម្មភាពបំពានសេរីភាព...
គ៊ែរ៖ ខណៈពេលដែលជំរុញឱ្យមាន ការហាមប្រាមនៅលើកម្មវិធី TikTok ជុំវិញការអះអាងថា ប្រទេសចិន ប្រើប្រាស់កម្មវិធីដ៏ពេញនិយម ដើម្បីឈ្លបយកការណ៍លើជនជាតិអាមេរិក រដ្ឋាភិបាលសហរដ្ឋអាមេរិកខ្លួនឯង បានស៊ើបការណ៍លើពិភពលោក ដោយប្រើក្រុមហ៊ុនបច្ចេកវិទ្យា ដែលគ្រប់គ្រងអ៊ីនធឺណេតពិភពលោក ប្រកបដោយប្រសិទ្ធភាព។ របាយការណ៍ដែលបានចេញផ្សាយ កាលពីថ្ងៃអង្គារបានឲ្យដឹងថា រដ្ឋាភិបាលសហរដ្ឋអាមេរិក អនុញ្ញាតឱ្យទីភ្នាក់ងារ ស៊ើបការណ៍សម្ងាត់របស់ខ្លួន “អនុវត្តការធ្វើចារកម្មដោយគ្មានការធានា” លើអ៊ីមែល ទូរស័ព្ទ និងការទំនាក់ទំនងតាមអ៊ីនធឺណិត...
បរទេស ៖ កងទ័ពអាកាសអាមេរិក បានបង្ហាញថា យ៉ាងហោចណាស់ ការសាកល្បង បរាជ័យ លើកទីបួននៃប្រព័ន្ធមីស៊ីលលឿន ជាងសំឡេងដែលធ្វើឡើង ដោយក្រុមហ៊ុនការការពារជាតិ Lockheed Martin ដែលបង្ហាញថា ខ្លួនទំនងជានឹង ទទួលយកប្រព័ន្ធប្រកួតប្រជែង ដែលបង្កើតឡើង ដោយក្រុមហ៊ុនការពារជាតិ Raytheon ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨...
វ៉ាស៊ីនតោន៖ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ បានឲ្យដឹងថា សហរដ្ឋអាមេរិក បានប្រាប់រុស្ស៊ីថា ខ្លួននឹងលែងចែករំលែកទិន្នន័យ ស្តីពីកងកម្លាំងនុយក្លេអ៊ែរ ជាយុទ្ធសាស្ត្ររបស់ខ្លួនទៀតហើយ ដោយសារតែការប្រកាសរបស់ទីក្រុងម៉ូស្គូ កាលពីខែមុន ដើម្បីផ្អាកការចូលរួមរបស់ខ្លួននៅក្នុងសន្ធិសញ្ញា New START ។ អ្នកនាំពាក្យរូបនេះបានឲ្យដឹងថា “នេះត្រូវបានធ្វើឡើងក្នុងការឆ្លើយតប ចំពោះរុស្ស៊ីដែលបដិសេធជាមុនក្នុងការផ្តល់ទិន្នន័យ យើងរីករាយនឹងផ្តល់ទិន្នន័យនេះ ប្រសិនបើរុស្ស៊ី នឹងប្រកាន់ខ្ជាប់នូវសន្ធិសញ្ញា ប៉ុន្តែមិនឃើញហេតុផលណាមួយ ក្នុងការលើកទឹកចិត្តរុស្ស៊ីឱ្យជៀសវាងការអនុលោមតាមសន្ធិសញ្ញា...
ប៉េកាំង ៖ សហរដ្ឋអាមេរិក បានរក្សាសកម្មភាពយោធាដ៏ខ្លាំងក្លានៅជុំវិញប្រទេសចិន បើទោះបីជាមានការផ្ទុះឡើងនៃវិបត្តិអ៊ុយក្រែនក្នុងឆ្នាំ២០២២ ក៏ដោយ ដែលជាស្ថានភាពមួយដែលអ្នកជំនាញបានឲ្យដឹងថា នឹងធ្វើឱ្យចិន កាន់តែញញើត និងនាំទៅរកវិធានការតបតបន្ថែមទៀតដែ លប្រឆាំងនឹងការគិតប្រាថ្នា របស់សហរដ្ឋអាមេរិក។ សូម្បីតែប្រឆាំងនឹងផ្ទៃខាងក្រោយ នៃជម្លោះរុស្ស៊ី-អ៊ុយក្រែន យោធាអាមេរិក បានសង្កត់ធ្ងន់លើការរារាំង យោធាប្រឆាំងនឹងប្រទេសចិន រក្សាកម្រិតខ្ពស់នៃប្រតិបត្តិការ ឈ្លបយកការណ៍ជិតស្និទ្ធ នៅក្នុងសមុទ្រចិនខាងត្បូង និងបានបញ្ជូននាវា និង...
វ៉ាស៊ីនតោន ៖ លោក Michael McFaul អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅប្រទេសរុស្ស៊ី បានឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន មិនយកចិត្តទុកដាក់ ចំពោះប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដោយការ ដាក់អាវុធ នុយក្លេអ៊ែរ នៅក្នុងប្រទេសបេឡារុស្ស បន្ទាប់ពីពួកគេទាំងពីរ បានព្រមព្រៀងគ្នា មិនដាក់ពង្រាយអាវុធនុយក្លេអ៊ែរ លើសពីទឹកដីជាតិរបស់ពួកគេ ។...
បរទេស ៖ ថ្មីៗនេះ កងទ័ពអាកាសអាមេរិក បានធ្វើតេស្តអាវុធ ដែលមានល្បឿនលឿន ជាងសំឡេងចំនួនពីរ។ ទោះបីលើកទីមួយ ត្រូវបានប្រកាសថា ជោគជ័យក៏ដោយ ប៉ុន្តែលទ្ធផលពេញលេញនៃលើកទី ២ នៅតែមិនច្បាស់លាស់ ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ស្ថានភាពអាវុធល្បឿនលឿន ជាងសំឡេង...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ថាលោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីអាមេរិក បានព្រមានអំពី “ការស្លាប់ និងការបំផ្លិចបំផ្លាញ” ដែលអាចកើតមាន ប្រសិនបើគាត់ប្រឈមមុខ នឹងការចោទប្រកាន់ពីបទឧក្រិដ្ឋ ថ្លែងដូច្នេះនៅប៉ុន្មានម៉ោង បន្ទាប់ពីរដ្ឋអាជ្ញាក្រុងញ៉ូវយ៉ក ស៊ើបអង្កេតទៅលើការបង់ប្រាក់បំភ្លៃរបស់គាត់ទៅឱ្យតារាសិច នាង Stormy...
បរទេស៖ សារព័ត៌មាន Sputnik បានរាយការណ៍ថា សហរដ្ឋអាមេរិកកំពុងស៊ើបអង្កេត ពីមូលហេតុដែលប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន មិនដំណើរការពេញលេញ អំឡុងពេលមានការវាយប្រហារលើមូលដ្ឋានទ័ពអាមេរិក នៅក្នុងប្រទេសស៊ីរី។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយនៅមុននេះបន្តិចថា យោធាអាមេរិកបានធ្វើការវាយប្រហារតាមអាកាសទៅលើទីតាំងដែលជាកម្មសិទ្ធិរបស់ក្រុមដែលមានទំនាក់ទំនងជាមួយកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC)...
បរទេស៖ រដ្ឋ Utah សហរដ្ឋអាមេរិក បានក្លាយទៅជារដ្ឋដំបូងគេ នៅសហរដ្ឋអាមេរិក ដែលបានប្រកាសឲ្យមានការប្រើប្រាស់ នូវគោលការណ៍ច្បាប់ សុំការអនុញ្ញាតិ ជាមុនពីសំណាក់ឪពុកម្តាយ ជាកាតព្វកិច្ចអាចឲ្យកូនៗ ដែលមិនទាន់គ្រប់អាយុរបស់ពួកគេ អាចប្រើប្រាស់បណ្តាញសង្គមបាន។ លោកអភិបាលរដ្ឋ Spencer Cox បានចុះហត្ថលេខាទៅលើអនុក្រិតចំនួន២កាលពីថ្ងៃព្រហស្បតិ៍នេះ បើយោងតាមការចេញផ្សាយរបស់ RT ដោយក្នុងនោះបានបញ្ជាក់ច្បាស់ ទៅលើការកំណត់ច្បាប់ នៃការប្រើប្រាស់បណ្តាញសង្គម...