វ៉ាស៊ីនតោន៖ កងទ័ពអាកាសអាមេរិក កាលពីថ្ងៃសុក្រ បានបង្ហាញយន្តហោះបំបាំងកាយ ចុងក្រោយបំផុតរបស់ខ្លួនគឺ B-21 Raider ដែលជាយន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយ ដែលត្រូវបានរចនាឡើង ដើម្បីហោះហើរ ដោយអ្នកបើកយន្តហោះផ្ទាល់ ឬបញ្ជាពីចម្ងាយ។ រដ្ឋមន្ត្រីការពារជាតិលោក Lloyd Austin និងឧត្តមសេនីយ៍លោក Mark Milley ប្រធានអគ្គសេនាធិការចម្រុះ ស្ថិតក្នុងចំណោមភ្ញៀវប្រហែល ៦០០នាក់នៅឯរោងចក្រ Northrop Grumman...
បរទេស៖ រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Joe Biden កាលពីថ្ងៃម្សិលមិញនេះ ត្រូវបានគេមើលឃើញថា បានឈានទៅដល់ការអនុម័ត កញ្ចប់ថវិកាប្រមាណជា ១ពាន់លានដុល្លារ ដើម្បីលក់អាវុធទៅឲ្យប្រទេសកាតា ដែលភាគច្រើនគឺជាប្រភេទ រថយន្តគ្មានមនុស្សបើកឬ UAV។ ក្រសួងការបរទេសអាមេរិក គឺជាអ្នកប្រកាសដំណឹងនេះ ពោលគឺនៅមុនពេលបន្តិចនៃការប្រកួត ពានរង្វាន់ពិភពលោករវាងក្រុមជម្រើសជាតិអាមេរិក និងក្រុមជម្រើសជាតិអ៊ីរ៉ង់ នៅក្នុងទីក្រុងដូហាប្រទេសកាតា។ គួរឲ្យដឹងដែរថាកញ្ចប់អាវុធ ដែលត្រូវលក់ទៅឲ្យប្រទេសកាតានោះ គេសង្កេតឃើញថានឹងមានដូចជាប្រព័ន្ធ...
បរទេស៖ ក្រសួងការពារជាតិអាមេរិក បាននិយាយថា ក្រសួងការបរទេសសហរដ្ឋអាមេរិក បានបើកភ្លើងខៀវលើការលក់ ដែលមានសក្តានុពលនៃមីស៊ីលយុទ្ធសាស្ត្រ គ្រាប់បែកហោះ និងឧបករណ៍ពាក់ព័ន្ធផ្សេងទៀត ដល់ប្រទេសហ្វាំងឡង់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិ (DSCA) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃចន្ទថា រដ្ឋាភិបាលទីក្រុង Helsinki ដែលកំពុងសម្លឹងមើលការចូលរួម...
បរទេស ៖ យន្តហោះធុនតូចមួយគ្រឿង ដែលដឹកមនុស្សពីរនាក់នៅលើនោះ បានធ្លាក់ហោះបុក ទៅក្នុងប៉មបញ្ជូន តង់ស្យុង ដែលបណ្តាល ឱ្យដាច់ចរន្តអគ្គិសនីនៅទីក្រុង Gaithersburg រដ្ឋ Maryland សហរដ្ឋអាមេរិក កាលពីយប់ថ្ងៃអាទិត្យ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា អាជ្ញាធរបានទាក់ទង...
បរទេស៖ សារព័ត៌មាន Politico បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ដោយដកស្រង់ប្រភពថា មន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុបមានការខឹងសម្បារចំពោះរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden ដោយបានលើកហេតុផលថាទីក្រុងវ៉ាស៊ីនតោនកំពុងផ្តល់ទុនលើជម្លោះអ៊ុយក្រែននិងបញ្ហាសេដ្ឋកិច្ចរបស់ប្លុក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា មន្ត្រីជាន់ខ្ពស់ម្នាក់ដែលត្រូវបានសម្ភាសដោយសារព័ត៌មានបាននិយាយថា សហរដ្ឋអាមេរិកទទួលបានផលចំណេញច្រើនជាងគេពីជម្លោះ ដោយសារតែ “ពួកគេលក់ហ្គាសកាន់តែច្រើន និងតម្លៃកាន់តែខ្ពស់ ហើយក៏ដោយសារតែពួកគេលក់អាវុធកាន់តែច្រើន” ផងដែរ ។...
អាមេរិក ៖ កាសែត New York Post បានរាយការណ៍ឲ្យដឹងថា សហរដ្ឋអាមេរិក កំពុងប្រឈមមុខ នឹងការខ្វះខាតថ្នាំសំខាន់ៗ ដែលប្រើសម្រាប់កុមារ ចំពេលមានការផ្ទុះឡើង នៃមេរោគផ្លូវដង្ហើម ជំងឺផ្តាសាយ និង មេរោគ COVID-19 ដែលហៅថា “ជំងឺ៣ប្រទេស” យោងតាមការចេញ ផ្សាយពីគេហទំព័រ ឆៃណាឌៀលី...
វ៉ាស៊ីនតោន៖ មន្ត្រីកំពូលនៃស្ថាប័នក្នុងតំបន់ ដែលមើលការខុសត្រូវ តំបន់កំពង់ផែសេរីបានឲ្យដឹងថា យោធាអាមេរិកទំនងជានឹងត្រលប់ទៅ Subic Bay វិញក្នុងរយៈពេល ៣០ឆ្នាំបន្ទាប់ពីបានបោះបង់ចោល នូវមូលដ្ឋានយោធាដ៏ធំបំផុត របស់ពួកគេនៅអាស៊ី ដោយសារការព្រួយបារម្ភអំពី ការកើនឡើងនៃការអះអាងដែនសមុទ្រ របស់ប្រទេសចិន។ អតីតមូលដ្ឋានទ័ពជើងទឹកអាមេរិក ឈូងសមុទ្រ Subic ដែលប្រឈមមុខនឹងសមុទ្រចិនខាងត្បូង បានក្លាយជាកំពង់ផែសេរីដ៏មមាញឹក ដែលមានបុគ្គលិកក្នុងស្រុកប្រហែល ១៥ម៉ឺន នាក់...
តេហរ៉ង់៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាប្រទេសអ៊ីរ៉ង់បានធ្វើការព្រមានទុកជាមុនថាផែនការទាំងឡាយដែល អាមេរិកគ្រោងនឹងពង្រីកកងកម្លាំងយោធារបស់ ខ្លួននៅក្នុងតំបន់ដែនសមុទ្រអន្តរជាតិស្ថិតនៅភាគខាងត្បូងប្រទេសគឺជារឿងដែលមិនអាច ទទួលយកបានឡើយពីព្រោះថាវានឹងអាចបង្កទៅជាការគម្រាមកំហែងដល់ស្ថេរភាពនិងសន្តិភាពនៅក្នុងតំបន់។ ថ្លែងទៅកាន់ក្រុមអ្នកកាសែតលោករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Nasser Kanaasi បានលើកឡើងទៀតដែរថា៖ពួកយើងជឿជាក់ថាវិធីសាស្ត្រ ដ៏ល្អបំផុតសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការព្រមទាំង ធ្វើឲ្យប្រសើរឡើងនៃស្ថេរភាពនិងសន្តិភាពនៅក្នុងតំបន់គឺជាការចូលរួមកិច្ចការងារជាមួយគ្នា រវាងប្រទេសក្នុងតំបន់ប៉ុណ្ណោះ។ លោកបន្តទៀតថា៖ប៉ុន្តែងាកមកមើលអាមេរិកវិញ ក្រៅតែពីមិនបានធ្វើឲ្យទទួលបានលទ្ធផលអ្វីជាដុំកំភួនហើយនោះថែមទាំងបានកំពុងធ្វើឲ្យមានអស្ថេរភាព នៅក្នុងតំបន់នាំមកវិញនូវបញ្ហាស្មុគ្រស្មាញចំពោះតំបន់៕ ប្រែសម្រួល៖ស៊ុនលី
បរទេស ៖ យោធា របស់ទីក្រុងសេអ៊ូល បាននិយាយកាលពីថ្ងៃសៅរ៍ថា យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ រយៈចម្ងាយឆ្ងាយ របស់អាមេរិក B-1B Lancer ត្រូវបានដាក់ពង្រាយឡើងវិញ ទៅកាន់ឧបទ្វីបកូរ៉េ ដើម្បីចូលរួមក្នុងសមយុទ្ធរួមគ្នា រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ។ ការប្រកាសនេះបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីកូរ៉េខាងជើង បានធ្វើការសាកល្បងកាំជ្រួច មីស៊ីលអន្តរទ្វីប (ICBM) ចុងក្រោយបង្អស់របស់ខ្លួន ។...
ឡូសអ៊ែនជីឡេស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ថា ប៉ូលិសសរុបចំនួន មនុស្ស២៥នាក់ បានរងរបួស អំឡុងពេលហ្វឹកហាត់ បន្ទាប់ពីរថយន្ត១គ្រឿង បានបើកបុករះត្រូវចំពួកគេ នៅភាគខាងត្បូង រដ្ឋកាលីហ្វ័រញ៉ា ភាគខាងលិច សហរដ្ឋអាមេរិក កាលពីព្រឹកថ្ងៃពុធ ។ របាយការណ៍ពីមុនបានឲ្យដឹងថា មនុស្សចំនួន២៣នាក់បានរងរបួស នៅគ្រាដែលអ្នកបើកបរខុសផ្លូវអាយុ២២ឆ្នាំម្នាក់ បានបើកឡានរបស់គាត់ ចូលទៅក្នុងបុគ្គលិក...