វ៉ាស៊ីនតោន ៖ និយតករឱសថសហរដ្ឋអាមេរិក បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងអនុញ្ញាតឱ្យវ៉ាក់សាំងការពារមេរោគឆ្លង ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Pfizer Inc ត្រូវដឹកជញ្ជូន និងរក្សាទុករហូតដល់ពីរសប្តាហ៍ នៅសីតុណ្ហភាព ត្រជាក់បង្កកធម្មតា ជំនួសឱ្យលក្ខខណ្ឌប្រើប្រាស់ ដែលបានទាមទារពីមុន។ រដ្ឋបាលចំណីអាហារ និងឪសថអាមេរិក បានឲ្យដឹងថា“ សីតុណ្ហភាពជំនួស សម្រាប់ការដឹកជញ្ជូន និងការស្ដុក នឹងជួយបន្ធូរបន្ទុកនៃការផ្គត់ផ្គង់ឧបករណ៍ស្តុកត្រជាក់បំផុត សម្រាប់កន្លែងចាក់វ៉ាក់សាំង...
បរទេស៖យោងតាមការចេញផ្សាយ របស់កាសែតចិនដេលី CNA នៅថ្ងៃនេះបានឲ្យដឹងថាបញ្ហាអាវុធនុយក្លេអ៊ែរនិង កម្មវិធីមីស៊ីលឆ្លងទ្វីបរបស់ កូរ៉េខាងជើង គឺការងារអទិភាព របស់អាមេរិក នៅពេលនេះ។ ការប្រកាសដែលត្រូវបានធ្វើឡើងដោយផ្ទាល់ពីសំណាក់ ក្រសួងការបរទេសរបស់អាមេរិក ដោយបញ្ជាក់ទៀតថាដោយសារ កង្វះទំនាក់ទំនងដោយផ្ទាល់ជាមួយនឹង កូរ៉េខាងជើងនោះវានឹងក្លាយទៅជា បញ្ហាប្រឈមដែលគួរតែមើល រំលងមិនមែនជាការងារអទិភាពនោះទេតែតាមពិត គឺវាជាការងារដ៏ចាំបាច់បំផុត។ លោក Ned Price អ្នកនាំពាក្យរបស់ក្រសួងការបរទេសអាមេរិក បាននិយាយដែរថាប្រទេសកូរ៉េខាងជើង...
វ៉ាស៊ីនតោន៖ ទូរទស្សន៍ស៊ីអិនអិន បានចុះផ្សាយនៅថ្ងៃសុក្រនេះថា ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានឈានដល់កៀក នឹងកិច្ចព្រមព្រៀងចែករំលែកចំណាយ ការពារជាតិថ្មីមួយសម្រាប់ កងទ័ពអាមេរិកនៅទីនោះ ខណៈដែលប្រទេសទាំងពីរ កំបុងស្វែងរកការពង្រឹងសម្ព័ន្ធភាព និងជំហរការពារជាតិរួមគ្នា។ ទូរទស្សន៍ស៊ីអិនអិនបានឲ្យដឹង ដោយដកស្រង់ប្រភពចំនួន ៥ ដែលដឹងអំពីបញ្ហានេះថា“ ភាគីទាំងពីរអាច“ នៅសល់តែប៉ុន្មានសប្តាហ៍ទៀត” ពីការចុះហត្ថលេខាលើ កិច្ចព្រមព្រៀងមួយនេះ។ ទាំងនេះអាចនិយាយបានថា អាមេរិក...