បរទេស៖ក្រសួងរតនាគារសហរដ្ឋអាមេរិក នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា សហរដ្ឋអាមេរិកកំពុងតែដាក់ទណ្ឌកម្មជនជាតិកូរ៉េខាងជើង៥រូប សម្រាប់ការទិញទំនិញដែលប្រើប្រាស់សម្រាប់កម្មវិធីមីស៊ីលផ្លោង និងអាវុធប្រល័យលោក។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ អនុរដ្ឋមន្ត្រីរតនាគារអាមេរិកទទួលបន្ទុកស៊ើបការណ៍អំពើភេរវកម្មនិងហិរញ្ញវត្ថុ លោក Brian E. Nelson បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ចំណាត់ការថ្ងៃនេះ ជាផ្នែកនៃកិច្ចប្រឹងប្រឺងកំពុងមានរបស់អាមេរិក ដើម្បីទប់ស្កាត់កម្មវិធីអាវុធប្រល័យលោកនិងមីស៊ីលផ្លោងរបស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ។ លោកបន្តថា “ការបាញ់តេស្តមីស៊ីលចុងក្រោយបំផុតរបស់កូរ៉េខាងជើង ជាភស្តុតាងថែមទៀតថា វាបានបន្តធ្វើឲ្យកាន់តែទំនើបនូវកម្មវិធីដែលត្រូវបានហាមឃាត់ បើទោះជាសហគមន៍អន្តរជាតិ...
បរទេស៖ក្រោយមានការលើកឡើងពីសម្ពន្ធមិត្តអាមេរិក ដូចជាប្រទេសកូរ៉េខាងត្បូងជាដើមថា ជំនួយថ្នាំវ៉ាក់សាំង ឬក៏ជំនួយដទៃទៀត អាចលើកកម្ពស់សហប្រតិបត្តិការនោះ អ្នកស្រាវជ្រាវកូរ៉េខាងជើងមួយរូបបាននិយាយថា ជំនួយមនុស្សធម៌អាមេរិក គឺជាគម្រោងការណ៍នយោបាយដ៏គួរឲ្យខ្លាច ដើម្បីដាក់សម្ពាធលើប្រទេសដទៃទៀត។ លោក Kang Hyon Chol ដែលគេស្គាល់ថា ជាអ្នកស្រាវជ្រាវជាន់ខ្ពស់មួយរូប នៅសមាគមលើកម្ពស់ការដោះដូរសេដ្ឋកិច្ចនិងបច្ចេកវិទ្យាអន្តរជាតិ បានលើកឡើងពីឧទាហរណ៍ជាបន្តបន្ទាប់ពីជុំវិញពិភពលោក ដែលលោកនិយាយថា បង្ហាញពីការអនុវត្តជំនួញពាក់ព័ន្ធ ចំពោះគោលដៅគោលនយោបាយបរទេស ឬក៏សម្ពាធលើបញ្ហាសិទ្ធិមនុស្ស។ លោក...
បរទេស៖មន្ត្រីការទូតជាន់ខ្ពស់សហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចចាជាមួយកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ បាននិយាយក្នុងពេលថ្មីៗនេះថា មន្ត្រីរដ្ឋបាលលោក បៃដិន មានបំណងចង់ ជមួយជាមួយមន្ត្រីចរចារបស់ទីក្រុងព្យុងយ៉ាង ដោយគ្មានលក្ខខណ្ឌជាមុន។ លោក ស៊ុង គីម ដែលបច្ចុប្បន្នជាឯកអគ្គរដ្ឋទូតប្រចាំ នៅប្រទេសឥណ្ឌូនេស៊ី បាននិយាយក្នុងអំឡុងជំនួបត្រីភាគីជាមួយសមភាគីមកពីប្រទេសជប៉ុននិងកូរ៉េខាងត្បូង នៅក្នុងទីក្រុងសេអ៊ូលថា សហរដ្ឋអាមេរិកមានបំណងចង់ជួប ដែលនេះគឺការលើកឡើងសំដៅដល់សេចក្តីថ្លែងការណ៍ថ្មីៗនេះមួយពីលោក គីម ជុងអ៊ុន។ យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង យុនហាប់...