ព័ត៌មានអន្តរជាតិ
អាមេរិកហ្វីលីពីន ពិភាក្សាគ្នាអំពីសកម្មភាព របស់ចិននៅក្នុងតំបន់សមុទ្រ ចិនខាងត្បូង
បរទេស៖យោងតាមការចេញផ្សាយរបស់ CNA នៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថាក្រុមទីប្រឹក្សាជាន់ខ្ពស់របស់ប្រទេសអាមេរិកនិងហ្វីលីពីន បានជួបជុំគ្នាដើម្បីពិភាក្សា និងចែករំលែកគ្នាអំពីបញ្ហា ព្រួយបារម្ភរបស់ខ្លួនរៀងខ្លួន ទៅលើសកម្មភាព ចុងក្រោយរបស់ជនជាតិចិន នៅក្នុងតំបន់សមុទ្រចិនខាងត្បុង។ កិច្ចពិភាក្សាគ្នាដែលត្រូវបានធ្វើឡើងតាមរយៈ តាមការខលទូរស័ព្ទក្នុងនោះហ្វីលីពីបានពណ៍ថាបច្ចុប្បន្នវត្តមានរបស់ទូកចិនរាប់រយ គ្រឿងដែលកំពុងមានវត្តមាននៅក្នុងតំបន់សេដ្ឋកិច្ចពិសេស Whitsum Reef ដែលស្ថិតនៅក្នុងសមុទ្រចិន ភាគខាងត្បូងដែលវាជា សកម្មភាពគម្រាមកំហែង។ រដ្ឋាភិបាលនៃទីក្រុងម៉ានីលបានបញ្ជាក់ថា ទូកតូចធំទាំងនោះគឺសង្ស័យថាស្ថិតនៅក្រោមការបញ្ជានិងផ្ទុកទៅដោយយោធារបស់ចិនប៉ុន្តែទូតចិន បានឆ្លើយតបថាទូកទាំងនោះគឺគ្រាន់តែធ្វើការជ្រកកោនបណ្តោះ អាសន្នដោយសារបញ្ហាអាកាសធាតុ...