ព័ត៌មានអន្តរជាតិ
មេដឹកនាំកំពូលអាមេរិក-ឥណ្ឌា ព្រមព្រៀងគ្នាជំរុញកិច្ចសហប្រតិបត្តិការការពារជាតិ ខណៈកំពុងប្រជែងជាមួយចិន
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន និងនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា មូឌី បានព្រមព្រៀងគ្នាលើបញ្ជីយុទ្ធសាស្ត្រដ៏វែងមួយ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងបច្ចេកវិទ្យា ខណៈដែលប្រទេសរបស់ពួកគេកំពុងប្រកួតប្រជែងជាមួយនឹងកំណើនសេដ្ឋកិច្ច និងកម្លាំងយោធារបស់ប្រទេសចិន។ នៅក្នុងការឆ្លុះបញ្ចាំងពីទំនាក់ទំនងទ្វេភាគីកាន់តែស៊ីជម្រៅ កិច្ចព្រមព្រៀងគួរឱ្យកត់សម្គាល់មួយដែលធ្វើឡើងនៅទីក្រុងវ៉ាស៊ីនតោន នឹងអនុញ្ញាតឱ្យក្រុមហ៊ុន General Electric សហការផលិតម៉ាស៊ីនយន្តហោះចម្បាំងនៅក្នុងប្រទេសឥណ្ឌា ដោយលោក...