បរទេស ៖ សេតវិមាននៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសថា អាមេរិកនឹងធ្វើការបញ្ជាទិញ ទ្វេដង នៃចំនួនវ៉ាកស់ាំង J&J ដែលគ្រប់គ្នាបានដឹងថា វាត្រូវការចាក់តែមួយដូស ប៉ុណ្ណោះនោះប្រមាណជា ១០០លាន ដូសទៀត ក្នុងគោលបំណងធំ ដើម្បីអាចធ្វើការចាក់វ៉ាក់សាំង ឲ្យបានពាសពេញប្រទេស ក្នុងពេលឆាប់ៗនេះ។ លោកប្រធានាធិបតី អាមេរិក Joe Biden នឹងដើរតួជាអ្នកដឹកនាំ...
តាមប្រភពព័ត៌មានដែលស៊ីអិនអិនធ្លាប់ បានចេញផ្សាយដោយនិយាយថា មានប្រធានាធីបតីអាមេរិកដល់ទៅ១២នាក់ដែលធ្លាប់ មានទាសករប្រើប្រាស់ផ្ទាល់ខ្លួន ហើយ៨នាក់ក្នុងចំណោមប្រធានាធិបតីទាំងនោះបានចាប់ផ្តើមការងារ ទៅលើការកសាងអគារសេតវិមាន ដោយប្រើប្រាស់នូវកម្លាំងរបស់ក្រុមទាសករ ទាំងនោះ។ ដោយយោងទៅតាមរបាយការណ៍ផ្ទាល់ខ្លួនឯង របស់សេតវិមានដែលបាននិយាយថាអគារសេតវិមានដែលត្រូវបានចាប់ផ្តើមធ្វើឡើងតំបូងដោយប្រើប្រាស់ពួកក្រុមទាសករស្ទើរតែទាំងអស់។ពួកគេត្រូវបានគេបង្ខំឲ្យធ្វើការទាំងយប់ទាំងថ្ងៃក្នុងរយៈពេល៧ថ្ងៃក្នុងមួយសប្តាហ៍ហើយបើទោះបីជាអាកាសធាតុក្តៅ ឬត្រជាក់យ៉ាងណាក្តី។ រហូតមកដល់ឆ្នាំ១៨០០ នៅពេលដែលប្រធានាធិបតីមួយរូប របស់អាមេរិកដែលមានឈ្មោះថាJohn Adam ដែលជាប្រធានាធិបតីតំបូងបង្អស់ ក្នុងប្រវត្តិសាស្ត្រដែលបានផ្លាស់ប្តូរមករស់នៅក្នុងអគារសេតវិមាន ហើយលោកថែមទាំងបានប្រកាសប្រឆាំងទៅលើវណ្ណទាសករផងដែរប៉ុន្តែបានតែត្រឹមអាណត្តិរបស់ខ្លួនប៉ុណ្ណោះដោយនៅអាណត្តិបន្ទាប់ទាសករ នៅតែបានគេប្រើប្រាស់ដូចពីមុនដដែល៕ ប្រែសម្រួល:ស៊ុនលី
ចិនជាប្រទេសមានឯកសារប៉ាតង់ច្រើនជាងគេ ក្នុងរយៈពេលពីរឆ្នាំជាប់គ្នាចុងក្រោយនេះ គឺឆ្នាំ ២០១៩ និង ២០២០ ដែលបានចុះបញ្ជីនឹង អង្គការកម្មសិទ្ធិបញ្ញាពិភពលោក ហៅកាត់ថា (WIPO)។ គួរដឹងថាឯកសារប៉ាតង់នេះ គឺជាសិទ្ធិពិសេសដែលបញ្ជាក់ លើការបង្កើតអ្វីមួយថ្មី ឬរកឃើញដោយក្រុមហ៊ុននោះ ដូចជា Huawei ស្នើចុះបញ្ជីពាណិជ្ជកម្ម ដើម្បីទទួលបានបណ្ណប៉ាតង់ក្នុងការផ្គត់ផ្គង់សេវា 5G ជាដើម។ យោងតាមស្ថិតិរបស់អង្គភាព WIPO...
បរទេស៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយនៅពេលថ្មីៗនេះថា ប្រទេសកូរ៉េខាងត្បូង នឹងបង្កើនការរួមចំណែកចំណាយ លើកងកម្លាំងអាមេរិក ដែលប្រចាំការក្នុងប្រទេសនេះ ក្រោមកិច្ចព្រមព្រៀងមួយ ដែលបានធ្វើឡើង ជាមួយសហរដ្ឋអាមេរិក។ មន្ត្រីនាំពាក្យក្រសួងការបរទេសអាមេរិកមួយរូប បាននិយាយប្រាប់ថា កិច្ចព្រមព្រៀងនោះឆ្លុះបញ្ចាំងឲ្យឃើញ ពីការប្តេជ្ញារបស់រដ្ឋបាលលោក បៃដិន ចំពោះការបង្កើតឡើងវិញ និងធ្វើទំនើបកម្មដល់សម្ពន្ធមិត្ត លទ្ធិប្រជាធិបតេយ្យរបស់ខ្លួន នៅជុំវិញពិភពលក ដើម្បីធ្វើឲ្យប្រសើរឡើងនូវសន្តិសុខ និងវិបុលសុខរួមគ្នា។ យោងតាមសេចក្តីរាយការណ៍មួយ...
បរទេស៖ប្រសិតពិសេសប្រចាំ ប្រទេសអាហ្វហ្គានីស្ថាន នៅក្នុងសប្ដាហ៍នេះ បានស្នើឲ្យបង្កើនដំណើរការសន្តិភាពដែលជាប់គាំង ដោយរួមបញ្ចូល ទាំងរដ្ឋាភិបាល បណ្ដោះអាសន្ននិងកិច្ចប្រជុំតួកអង្គសំខាន់ៗ ប៉ុន្តែគម្រោងរបស់លោក បានប្រទះនូវការប្រឆាំងភ្លាមៗពីភាគីសង្គ្រាម។ ប្រភពព័ត៌មានបាននិយាយថា ដោយកិច្ចចរចាសន្តិភាពនៅក្នុងរដ្ឋធានីដូហា បង្កើតឲ្យមានការវិវត្តទៅមុខតិចតួច និងការកើនឡើងនៃអំពើហិង្សានៅក្នុងប្រទេសអាហ្វហ្គានីស្ថាននោះ លោក Zalmay Khalilzad កំពុងតែព្យាយាមកសាងការព្រមព្រៀងគ្នា ជាឯកច្ឆ័ន្ទមួយ ជុំវិញជម្រើសផ្សេងទៀតជាមួយភាគីអាហ្វហ្គានីស្ថាន និងតួអង្គក្នុតំបន់សំខាន់ៗ។ តាមសេចក្តីរាយការណ៍ ប្រភពការទូតមួយ...
វ៉ាស៊ីនតោន ៖ សេតវិមានបានឲ្យដឹងថា វាជាការខកចិត្ត ដែលក្រុងតេអេរ៉ង់ បានច្រានចោលសំណើ ដើម្បីធ្វើកិច្ចចរចាក្រៅផ្លូវការ ជាមួយបណ្តាប្រទេសអឺរ៉ុប និងសហរដ្ឋអាមេរិក ជុំវិញបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ អ្នកនាំពាក្យសេតវិមាន បានឲ្យដឹងថា “ ខណៈដែលយើងខកចិត្ត ចំពោះការឆ្លើយតប របស់អ៊ីរ៉ង់ យើងនៅតែត្រៀមរៀបចំឡើងវិញ ក្នុងការទូតប្រកបដោយអត្ថន័យ ដើម្បីទទួលបានមកវិញ...
វ៉ាស៊ីនតោន ៖ និយតករឱសថសហរដ្ឋអាមេរិក បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងអនុញ្ញាតឱ្យវ៉ាក់សាំងការពារមេរោគឆ្លង ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Pfizer Inc ត្រូវដឹកជញ្ជូន និងរក្សាទុករហូតដល់ពីរសប្តាហ៍ នៅសីតុណ្ហភាព ត្រជាក់បង្កកធម្មតា ជំនួសឱ្យលក្ខខណ្ឌប្រើប្រាស់ ដែលបានទាមទារពីមុន។ រដ្ឋបាលចំណីអាហារ និងឪសថអាមេរិក បានឲ្យដឹងថា“ សីតុណ្ហភាពជំនួស សម្រាប់ការដឹកជញ្ជូន និងការស្ដុក នឹងជួយបន្ធូរបន្ទុកនៃការផ្គត់ផ្គង់ឧបករណ៍ស្តុកត្រជាក់បំផុត សម្រាប់កន្លែងចាក់វ៉ាក់សាំង...
បរទេស៖យោងតាមការចេញផ្សាយ របស់កាសែតចិនដេលី CNA នៅថ្ងៃនេះបានឲ្យដឹងថាបញ្ហាអាវុធនុយក្លេអ៊ែរនិង កម្មវិធីមីស៊ីលឆ្លងទ្វីបរបស់ កូរ៉េខាងជើង គឺការងារអទិភាព របស់អាមេរិក នៅពេលនេះ។ ការប្រកាសដែលត្រូវបានធ្វើឡើងដោយផ្ទាល់ពីសំណាក់ ក្រសួងការបរទេសរបស់អាមេរិក ដោយបញ្ជាក់ទៀតថាដោយសារ កង្វះទំនាក់ទំនងដោយផ្ទាល់ជាមួយនឹង កូរ៉េខាងជើងនោះវានឹងក្លាយទៅជា បញ្ហាប្រឈមដែលគួរតែមើល រំលងមិនមែនជាការងារអទិភាពនោះទេតែតាមពិត គឺវាជាការងារដ៏ចាំបាច់បំផុត។ លោក Ned Price អ្នកនាំពាក្យរបស់ក្រសួងការបរទេសអាមេរិក បាននិយាយដែរថាប្រទេសកូរ៉េខាងជើង...
វ៉ាស៊ីនតោន៖ ទូរទស្សន៍ស៊ីអិនអិន បានចុះផ្សាយនៅថ្ងៃសុក្រនេះថា ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានឈានដល់កៀក នឹងកិច្ចព្រមព្រៀងចែករំលែកចំណាយ ការពារជាតិថ្មីមួយសម្រាប់ កងទ័ពអាមេរិកនៅទីនោះ ខណៈដែលប្រទេសទាំងពីរ កំបុងស្វែងរកការពង្រឹងសម្ព័ន្ធភាព និងជំហរការពារជាតិរួមគ្នា។ ទូរទស្សន៍ស៊ីអិនអិនបានឲ្យដឹង ដោយដកស្រង់ប្រភពចំនួន ៥ ដែលដឹងអំពីបញ្ហានេះថា“ ភាគីទាំងពីរអាច“ នៅសល់តែប៉ុន្មានសប្តាហ៍ទៀត” ពីការចុះហត្ថលេខាលើ កិច្ចព្រមព្រៀងមួយនេះ។ ទាំងនេះអាចនិយាយបានថា អាមេរិក...