ព្រឹត្តិការណ៍
ប្រទេសអាស៊ីចំនួន ៤ ដែលចូលរួម ក្នុងសង្គ្រាមលោកលើកទី១ ក្នុងនាមជារដ្ឋឯករាជ្យ
ក្នុងសង្គ្រាមលោកលើកទី១ (១៩១៤-១៩១៨) ប្រទេសជាច្រើនជុំវិញពិភពលោក ជាពិសេសនៅទ្វីបអាស៊ី ត្រូវបានពួកអាណានិគមកេណ្ឌទ័ពយកទៅច្បាំងនៅទ្វីបអឺរ៉ុប។ យ៉ាងណាមិញ មានតែរដ្ឋឯករាជ្យចំនួន ៤ប៉ុណ្ណោះនៅអាស៊ីបានបញ្ជូនកងទ័ពរបស់ខ្លួន ដើម្បីច្បាំងក្នុងសង្គ្រាមនេះ។ រដ្ឋទាំង ៤នោះមានដូចជា៖ ចិន៖ ជាគោលការណ៍ចិនប្រកាសខ្លួនថាជារដ្ឋអព្យាក្រឹត្យក្នុងសង្គ្រាមរបស់ពួកអឺរ៉ុប។ យ៉ាងណាមិញ នៅឆ្នាំ១៩១៥ ខាងរដ្ឋាភិបាលមានកិច្ចព្រមព្រៀងសម្ងាត់ជាមួយពួកអង់គ្លេស ដោយបញ្ជូនកងពលកម្មជាង ២០ម៉ឺននាក់ ដើម្បីរៀបចំគ្រឿងបន្លាស់ និងជួសជុលរថក្រោះ ព្រមទាំងដឹកជញ្ជូនស្បៀង និងគ្រាប់កាំភ្លើងជាដើម។...