ផ្សេងៗ
ការវេចកញ្ចប់ អាហារយុគសំរិទ្ធ៖ អ្នករុករករ៉ែអូទ្រីសបានញ៉ាំអាហារ ពេលល្ងាចរបស់ពួកគេទៅកន្លែង ធ្វើការកាលពី ៣០០០ឆ្នាំមុន
អូទ្រីស៖ ការសិក្សាបានរកឃើញថា អ្នករុករករ៉ែអូទ្រីសការកញ្ចប់អាហារ ទៅយកបរិភោគនៅកន្លែងធ្វើការ កាលពីយុគសម័យសំរិទ្ធ ខណៈនាបច្ចុប្បន្នលោកអ្នក មានជម្រើសកាន់តែច្រើននៅពេល និយាយអំពីការទទួលទានអាហារពេលព្រឹក ល្ងាច និងយប់ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ហើយការស្រាវជ្រាវថ្មីមួយបានបង្ហាញថា សេចក្តីស្រឡាញ់របស់យើង ចំពោះពេលវេលាដ៏ប្រសើរអាចត្រឡប់ ទៅយុគសម័យសំរិទ្ធវិញហើយ។ ក្រុមអ្នកស្រាវជ្រាវបានបង្ហាញថា អ្នករុករករ៉ែរស់នៅក្នុងយុគសម័យសំរិទ្ធ អូទ្រីសពឹងផ្អែកយ៉ាងខ្លាំងទៅលើ ប្រភពអាហារខាងក្រៅដែល ត្រូវបានបញ្ជូនដើម្បីទ្រទ្រង់សហគមន៍របស់ពួកគេ។ ក្រុមការងារមកពីបណ្ឌិត្យសភា...