បរទេស៖ កាលពីថ្ងៃចន្ទ ម្សិលមិញនេះ ប្រទេសអូទ្រីស បានប្រកាសអះអាងអំពីចំនួនយោធា របស់ខ្លួនមួយក្រុមតូចពិតមែន ដែលកំពុងស្ថិតនៅក្នុងប្រទេសអ៊ុយក្រែន។ ការប្រកាសនេះត្រូវបានធ្វើឡើងតែ៣ថ្ងៃ ប៉ុណ្ណោះក្រោយពេលដែលរុស្សីបានធ្វើការដាក់ទោសធ្ងន់ធ្ងរ ចំពោះទាហានបរទេសដែល រដ្ឋាភិបាលបានហៅថាជាទាហាន ស៊ីឈ្នួលដែលវាគឺខុសប្រាសចាក ពីច្បាប់អន្តរជាតិមិន អាចលើកលែងបាន។ រុស្សីក៏បានបង្ហាញអំពីបញ្ជីចំនួននៃទាហានស៊ីឈ្នួលសរុប ដែលអាចមានចំនួនយ៉ាងហោចណាស់៧០០០នាក់ កំពុងមានវត្តមាននៅក្នុងប្រទេសអ៊ុយក្រែនបច្ចុប្បន្ននេះ ហើយក្នុងនោះក៏មានជនជាតិអូទ្រីសចំនួន៥នាក់ ផងដែរដោយ២នាក់ ត្រូវបានសម្លាប់ម្នាក់បានចាកចេញ និង២នាក់ ទៀតកំពុងបន្តវត្តមាននៅអ៊ុយក្រែននៅឡើយ៕...
បរទេស ៖ នៅថ្ងៃអាទិត្យ ប្រទេស អូទ្រីស អាចនឹងក្លាយជាប្រទេស ដំបូងគេ ក្នុងពិភពលោក ដែលដាក់ការបិទខ្ទប់ ទៅលើអ្នកដែលមិនបានចាក់វ៉ាក់សាំង ក្នុងចំណោមប្រជាជន របស់ខ្លួន ។ អធិការបតី អូទ្រីស លោក Alexander Schallenberg បាននិយាយថា ការសម្រេចចិត្ត ចុងក្រោយនឹងត្រូវបានធ្វើឡើង នៅចុងសប្តាហ៍...