ព័ត៌មានអន្តរជាតិ
សម្ព័ន្ធមិត្ដ AUKUS បង្ហាញផែនការនាវាមុជទឹកដើរ ដោយថាមពល នុយក្លេអ៊ែរ សម្រាប់អូស្រ្ដាលី
បរទេស៖ មេដឹកនាំនៃសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្ត្រាលី បានប្រកាសព័ត៌មានលម្អិតអំពីរបៀប ដែលអូស្ត្រាលី នឹងទទួលបាននាវាមុជទឹកនុយក្លេអ៊ែរ ក្រោមកិច្ចព្រមព្រៀងសន្តិសុខសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក ដែលត្រូវបានបង្ហាញជាលើកដំបូងកាលពី ១៨ខែមុន។ ប្រទេសទាំងពីរ និងអង់គ្លេស បានឲ្យដឹងថា ប្រទេសអូស្ត្រាលី នឹងទិញនាវាមុជទឹកវាយប្រហារដោយថាមពលនុយក្លេអ៊ែរពីសហរដ្ឋអាមេរិក ដោយចាប់ផ្តើមនៅដើមទសវត្សរ៍ឆ្នាំ ២០៣០ ដែលជាផ្នែកនៃគម្រោងពហុដំណាក់កាលរបស់ពួកគេ ដែលមានបំណងប្រឆាំងនឹងការពង្រីកយោធារបស់ចិន និងមហិច្ឆតាទឹកដីនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ កិច្ចព្រមព្រៀងក្នុងការផ្តល់នូវបច្ចេកវិទ្យាយោធាដ៏រសើបបំផុតមួយចំនួនរបស់សហរដ្ឋអាមេរិក ត្រូវបានប្រកាសនៅពេលដែលប្រធានាធិបតីលោក...