សិល្បៈ និង កម្សាន្ត
បន្ទាប់ពីក្ដៅគគុករឿង អ៊ិន សុភិន ជាមួយសុខ រ៉ាស៊ី ឥឡូវ សេង រដ្ឋា ធ្លោយមាត់ថា ផលិតករ៣នាក់ នាងមិនចង់យកខ្លួនបៀត
“អស់ស្លូតត្រឹមខ្ញុំហើយ” នេះគឺជាពាក្យរបស់តារាសម្ដែង និងជាអតីតម្ចាស់ជយលាភីលេខ១ ក្នុងកម្មវិធីMiss Grand Cambodia 2020 កញ្ញា សេង រដ្ឋា។ ពាក្យនេះ អាចបង្ហាញពីអត្តចរិតពិតរបស់កញ្ញាមួយដែរ ដោយកន្លងទៅគេនៅចាំបានថាសេង រដ្ឋា មានរឿងអន់ចិត្តជាមួយអ្នករៀប ចំកម្មវិធីនេះរហូតដល់បដិសេធមិនទទួលយកតំណែងលេខ១ ហើយសុខចិត្តដើរចេញ ដោយលាក់កប់យ៉ាងជ្រៅ នូវរឿងអន់ចិត្តនោះរហូតដល់សព្វថ្ងៃ។ រឿងរ៉ាវរវាងអគ្គនាយកក្រុមហ៊ុន មហាហង្សលោក អ៊ិន...