បច្ចេកវិទ្យា
ឈប់រអ៊ូរ និងត្អូញត្អែរ មកគ្រប់គ្រងតាមដានការប្រើប្រាស់ទិន្នន័យ អ៊ីនធឺណិតក្នុងទូរសព្ទ ដៃរបស់អ្នកដោយឆ្លាតវៃ
ជាក់ស្តែង*1200# គឺជាលេខកូដពិសេសដែលជួយឲ្យអតិថិជន ប្រើប្រាស់ទូរស័ព្ទគ្រប់ប្រព័ន្ធអាចត្រួតពិនិត្យ និងធ្វើការចុចផ្ដាច់រាល់សេវាកម្មក្នុងប្រព័ន្ធទូរស័ព្ទរបស់ខ្លួន ដើម្បីចៀសវាងការបញ្ចូលលុយហើយកាត់លុយ ដោយមិនដឹងមូលហេតុ ប៉ុន្តែទន្ទឹមនឹងនេះ ក៏នៅតែមានការត្អូញត្អែរចម្ងល់ ឆ្ងល់ហេតុអ្វីបានជា ឥឡូវក្រុមហ៊ុនទូរគមនាគមន៍ចល័តកាត់លុយលឿនម៉្លេះ ធ្លាប់តែបញ្ចូលលុយប្រើបានយូរថ្ងៃ ប៉ុន្តែឥឡូវស៊ីលុយអស់លឿន ធ្វើឲ្យការចំណាយលុយទៅលើការបញ្ចូលលុយ ទូរស័ព្ទអស់ច្រើនជាងមុន រហូតដល់ផ្ទុះការចេញវីដេអូខឹង តវ៉ា ត្អូញត្អែរនៅលើ TikTok ។ ដើម្បីឆ្លើយតបនឹងការត្អូញត្អែរនេះ ក្នុងពេលនេះ សូមអតិថិជនទាំងអស់គ្នា...