ព័ត៌មានអន្តរជាតិ
អ៊ីនធើណេត និងបណ្តាញទូរស័ព្ទ ដួលរលំនៅហ្គាហ្សា បង្កការគំរាមកំហែងដល់វិបត្តិមនុស្សធម៌ កាន់តែអាក្រក់ទៅៗ
ហ្គាហ្សា៖ក្រុមហ៊ុនផ្តល់សេវាអ៊ីនធើណេត និងទូរស័ព្ទបានដួលរលំនៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីបកាលពីថ្ងៃព្រហស្បតិ៍ ដោយសារកង្វះខាតប្រេងឥន្ធនៈ ដែលនាំឲ្យមានការដាច់ទំនាក់ទំនងរយៈពេលវែងដ៏មានសក្តានុពល បើទោះបីជាអ៊ីស្រាអែល បានបង្ហាញពីការវាយលុករបស់ខ្លួនប្រឆាំងនឹងក្រុមហាម៉ាសអាចកំណត់គោលដៅនៅភាគខាងត្បូងនៃទឹកដីដែលភាគច្រើននៃប្រជាជនបានជ្រកកោន យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ ។ ទន្ទឹមនឹងនេះ ទាហានអ៊ីស្រាអែលរយៈពេល២ថ្ងៃបានស្វែងរកមន្ទីរពេទ្យ Shifa នៅភាគខាងជើង ដើម្បីស្វែងរកដាននៃក្រុមហាម៉ាស។ ពួកគេបានបង្ហាញកាំភ្លើងដែលពួកគេនិយាយថា លាក់ក្នុងអគារមួយ ប៉ុន្តែនៅមិនទាន់បញ្ចេញភស្តុតាងណាមួយនៃមជ្ឈមណ្ឌលបញ្ជាការកណ្តាលរបស់ក្រុមហាម៉ាស ដោយអ៊ីស្រាអែលបាននិយាយថា ត្រូវបានលាក់នៅក្រោមអគារនោះ។ ក្រុមហាម៉ាស់ និងបុគ្គលិកនៅមន្ទីរពេទ្យ ជាកន្លែងធំបំផុតរបស់ហ្គាហ្សា បដិសេធការចោទប្រកាន់នេះ។...