បរទេស៖ សារព័ត៌មាន Politico បានស្រង់ប្រភពពីមន្ត្រីអាមេរិក ដែលបានបង្ហាញថា សហរដ្ឋអាមេរិកអាចនឹង ចាប់ផ្តើមហ្វឹកហាត់ទាហានអ៊ុយក្រែន នៅលើដីរបស់ខ្លួនជាលើកដំបូង ចាប់តាំងពីអរិភាពជាមួយរុស្ស៊ីបានផ្ទុះឡើង។ មន្ត្រីរូបនោះបាននិយាយថា វាសមហេតុផលក្នុងការបង្រៀនពួកគេ ពីរបៀបដំណើរការប្រព័ន្ធមីស៊ីល Patriot នៅលើទឹកដីអាមេរិក ផ្ទុយពីមូលដ្ឋានយោធាអាមេរិកនៅអឺរ៉ុប។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា រដ្ឋាភិបាលសហរដ្ឋអាមេរិកបានសន្យា...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងមេដឹកនាំអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានកំណត់ដំណាក់កាល សម្រាប់ការបន្តដ៏តានតឹង និងគ្មានការចុះចាញ់នៃ សង្រ្គាមនៅអ៊ុយក្រែននោះឡើយ។ លោក បៃដិន បានព្រមានថា ទីក្រុងមូស្គូគ្មានចេតនាបញ្ចប់ “សង្រ្គាមដ៏ឃោរឃៅ” របស់ខ្លួនឡើយ ហើយបានប្តេជ្ញាគាំទ្រសហរដ្ឋអាមេរិក ចំពោះទីក្រុងគៀវ សម្រាប់ដរាបណាប្រទេសនេះត្រូវការ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National...
បរទេស៖ ការធ្វើដំណើររបស់ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky ទៅកាន់ទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិកដើម្បីជួបជាមួយសមភាគីអាមេរិក លោក Joe Biden ទំនងជានឹងរួមបញ្ចូលការសុំសម្រាប់ប្រព័ន្ធសព្វាវុធទំនើបៗមួយចំនួន ដែលសហរដ្ឋអាមេរិកមាននៅក្នុងស្តុក ដូចជាប្រព័ន្ធមីស៊ីលយុទ្ធសាស្ត្ររយៈចម្ងាយឆ្ងាយរបស់កងទ័ព (ATACMS), នេះបើតាមសារព័ត៌មាន Politico បានរាយការណ៍ដោយដកស្រង់ប្រភពអនាមិកដែលដឹងពីបញ្ហានេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២...
បរទេស៖ សម្តេចប៉ាប ហ្វ្រង់សីស បានផ្តល់ការទស្សន៍ទាយដ៏ក្រៀមក្រំមួយ នៅចុងសប្តាហ៍អំពីការលុកលុយរបស់រុស្ស៊ី លើអ៊ុយក្រែន ដោយចាត់ថ្នាក់ជម្លោះនេះថាជា “សង្រ្គាមពិភពលោក” ដែលនឹងមិនឃើញ “ទីបញ្ចប់” មួយរយៈពេលណាមួយឡើយ។ មេដឹកនាំសាសនាដែលមានអាយុ ៨៦ឆ្នាំរូបនេះ កាលពីថ្ងៃសៅរ៍បានបង្ហាញពីគំនិតរបស់លោក លើសង្រ្គាមនៅក្នុងបទសម្ភាសន៍ថ្មីមួយ ជាមួយកាសែតអេស្ប៉ាញ ABC ដែលត្រូវបានបោះពុម្ពកាលពីថ្ងៃអាទិត្យ។ សម្តេចប៉ាប បានឲ្យដឹងថា “ខ្ញុំធ្វើអ្វីដែលខ្ញុំអាចធ្វើបាន។ ពួកគេមិនស្តាប់”...
គៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ថា កាលពីថ្ងៃព្រហស្បតិ៍ លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានជំរុញឱ្យសហភាពអឺរ៉ុប (EU) ជួយដល់អ៊ុយក្រែន ក្នុងការទិញឧស្ម័ន និងអគ្គិសនីដែលត្រូវការ ដើម្បីដំណើរការក្នុងរដូវរងានេះ ។ លោក Zelensky បានថ្លែងនៅគ្រា ដែលកំពុងនិយាយនៅឯកិច្ចប្រជុំ នៃក្រុមប្រឹក្សាអឺរ៉ុបតាមរយៈតំណភ្ជាប់វីដេអូថា...
គៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ថា ទីភ្នាក់ងារសារព័ត៌មានរដ្ឋាភិបាល បានរាយការណ៍ថា លោក Denys Shmyhal នាយករដ្ឋមន្រ្តីអ៊ុយក្រែន បានថ្លែងកាលពីថ្ងៃអង្គារថា អ៊ុយក្រែន នឹងទទួលបានប្រាក់ចំនួន១ ពាន់លានដុល្លារពីដៃគូរបស់ខ្លួន ដើម្បីឆ្លងកាត់រដូវត្រជាក់រដូវរងានេះ ។ លោក Shmyhal បានធ្វើការកត់សម្គាល់នេះ នៅក្នុងអំឡុងពេលធ្វើសន្និសីទ សារព័ត៌មានរួមគ្នា...
បរទេស៖ ប្រេសិតពិសេសរបស់សហរដ្ឋអាមេរិក សម្រាប់កិច្ចការងារអឺរ៉ុបលោក Juliance Smith កាលពីថ្ងៃអង្គារម្សិលមិញនេះ បានសារភាពថាបណ្តាប្រទេស ក្នុងប្លុកណាតូទាំងអស់ កំពុងប្រឈមមុខទៅនឹងបញ្ហា ខ្វះខាតអាវុធយុទ្ធភណ្ឌ ដោយសារតែបានជួយផ្តល់អាវុធច្រើនពេក ទៅឲ្យប្រទេសអ៊ុយក្រែន។ ទោះបីជាយ៉ាងណាក្តីក្នុងពេលជាមួយគ្នានេះ ទាំងសហរដ្ឋអាមេរិក ណាតូ និងអឺរ៉ុប បាននាំគ្នាធ្វើការពន្លឿននិងជុំរុញ ឲ្យក្រុមហ៊ុនអ្នកផលិតអាវុធរបស់លោកខាងលិច ក្នុងការបង្កើនផលិតកម្មផលិតអាវុធរបស់ខ្លួន ឲ្យបានកាន់តែច្រើនជាងនេះ។ ថ្លែងទៅកាន់ព្រឹត្តិការណ៍ប្រជុំមួយរបស់ CSIS...
បរទេស៖អតីតទីភ្នាក់ងារសំងាត់ CIA របស់អាមេរិកលោក Philip Giraldi កាលពីថ្ងៃម្សិលមិញនេះបានធ្វើការលើកឡើងថា ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky កំពុងបន្តស្វែងរកវិធីសាស្ត្រក្នុងការទាញ សហរដ្ឋអាមេរិក ព្រមទាំងណាតូផង ឲ្យចូលរួមពាក់ព័ន្ធដោយផ្ទាល់ជាមួយនឹងសង្គ្រាម។ លោក Giraldi ដែលបានថ្លែងបែបនេះថា៖នេះគឺជាបំណងដ៏ច្បាស់លាស់របស់លោក Zelensky នៅក្នុងគំនិតរបស់ខ្ញុំ។ក្នុងនោះគាត់ក៏ បានព្យាយាមក្នុងការបាញ់មីស៊ីលឲ្យខុស គោលដៅធ្លាក់ក្នុងប្រទេសប៉ូឡូញដែលបានសម្លាប់មនុស្ស២នាក់ហើយព្រមទាំង បានព្យាយាមសុំឲ្យណាតូចូលរួម អន្តរគមន៍ផង។...
គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Ukrinform ដែលគ្រប់គ្រងដោយរដ្ឋាភិបាលអ៊ុយក្រែន បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba បានព្រមានអ៊ីរ៉ង់អំពី “ផលវិបាក” នៃការផ្គត់ផ្គង់អាវុធដល់ប្រទេសរុស្ស៊ី។ លោក Kuleba បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានតាមអ៊ីនធឺណិតថា “សញ្ញារបស់យើងចំពោះពួកគេ (ភាគីអ៊ីរ៉ង់) គឺច្បាស់ណាស់៖ ទីមួយ អ្នកឈប់ ឬអ្នកនឹងប្រឈមមុខនឹងផលវិបាកធ្ងន់ធ្ងរបំផុត។ ទីពីរ មិនថាអ្នកទទួលបានផលប្រយោជន៍អ្វីពីកិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ីក្នុងការផ្គត់ផ្គង់យន្តហោះដ្រូន...
ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា អ៊ុយក្រែនបានបើកការវាយប្រហារដោយយន្តហោះដ្រូន ប្រឆាំងនឹងអាកាសយានដ្ឋានយោធាចំនួនពីរដែលស្ថិតជ្រៅនៅខាងក្នុងប្រទេសរុស្ស៊ីកាលពីព្រឹកថ្ងៃចន្ទ ដោយបានបណ្តាលឲ្យទាហានរុស្ស៊ី ៣នាក់ស្លាប់ និង ៤នាក់ផ្សេងទៀតរងរបួស។ ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះដ្រូន ដែលផលិតដោយអតីតសហភាពសូវៀតបានកំណត់គោលដៅអាកាសយានដ្ឋាន “Dyagilevo” ក្នុងតំបន់ Ryazan ក្បែរទីក្រុងមូស្គូ និងអាកាសយានដ្ឋាន “Engels” ក្នុងតំបន់ Saratov ក្នុងគោលបំណងបិទយន្តហោះរយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី មិនឲ្យដំណើរការបាន។ ក្រសួងការពារអាកាសរុស្ស៊ីបានស្ទាក់ចាប់យន្តហោះដ្រូនរបស់អ៊ុយក្រែន...