តូក្យូ៖ មេដឹកនាំមកពីក្រុមប្រទេសឧស្សាហកម្មទាំង៧ បានព្រមានរុស្ស៊ីថា ការប្រើប្រាស់អាវុធនុយក្លេអ៊ែរណាមួយ នឹងត្រូវបានជួបជាមួយនឹង “ផលវិបាកធ្ងន់ធ្ងរ” ខណៈដែលពួកគេបានអះអាងឡើងវិញ នូវការប្តេជ្ញាចិត្តរបស់ពួកគេ ក្នុងការបន្តគាំទ្រអ៊ុយក្រែន ក្នុងការប្រយុទ្ធប្រឆាំង នឹងការឈ្លានពានរបស់ទីក្រុងម៉ូស្គូ។ មេដឹកនាំ G-7 បានរួមគ្នាបន្ទាប់ពីរលក នៃការវាយប្រហាររបស់រុស្ស៊ី ក្នុងការសងសឹក ចំពោះប្រតិបត្តិការដែលសន្មតថា ជាកងកម្លាំងអ៊ុយក្រែន កាលពីចុងសប្តាហ៍មុន ដែលបានបំផ្លាញស្ពានតភ្ជាប់រុស្ស៊ី ជាមួយតំបន់គ្រីមៀ។ ទីក្រុងមូស្គូ...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ថា អភិបាលក្រុង Andriy Sadovyi បានលើកឡើងថា ការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីទៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅទីក្រុង Lviv នៅថ្ងៃអង្គារនេះ បានធ្វើឱ្យផ្នែកមួយនៃទីក្រុងភាគខាងលិចអ៊ុយក្រែនគ្មានថាមពលប្រើប្រាស់ ។ សាក្សីមកពីទីភ្នាក់ងារ Reuters ម្នាក់បានរាយការណ៍ពីការផ្ទុះចំនួន៣ដងនៅក្នុងទីក្រុងភ្លាមៗនាពេលរសៀលម៉ោងក្នុងស្រុក ។ លោក...
បរទេស៖ ការវាយប្រហារដោយគ្រាប់មីស៊ីលជាច្រើន បានវាយប្រហារទៅលើទីក្រុងនានា របស់អ៊ុយក្រែន នៅទូទាំងប្រទេស កាលពីព្រឹកថ្ងៃចន្ទ នេះបើយោងតាមមន្ត្រីក្នុងតំបន់ និងប្រព័ន្ធផ្សព្វផ្សាយដែលបានសន្មតថា ការវាយប្រហារនេះគឺមកពីប្រទេសរុស្ស៊ី។ ការវាយប្រហារនេះកើតឡើង២ថ្ងៃ បន្ទាប់ពីគ្រាប់បែកបានបំផ្លាញស្ពាន នៅតំបន់គ្រីមៀ ដែលជាស្ពានយុទ្ធសាស្ត្រ ដែលការបំផ្ទុះនេះ ត្រូវបានទីក្រុងម៉ូស្គូហៅថា ជាការវាយប្រហារភេរវកម្មរបស់អ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានឲ្យដឹងថា អ៊ីរ៉ង់ មិនបានបញ្ជូនអាវុធទៅឱ្យរុស្ស៊ី សម្រាប់ប្រើប្រាស់ក្នុងជម្លោះរបស់ខ្លួន ជាមួយអ៊ុយក្រែននោះទេ ហើយនឹងមិនធ្វើដូច្នេះ នៅពេលអនាគតឡើយ។ លោក Amir-Abdollahian បានធ្វើការកត់សម្គាល់នៅក្នុង ការហៅទូរស័ព្ទកាលពីថ្ងៃព្រហស្បតិ៍ ជាមួយសមភាគីហ្វាំងឡង់ Pekka Haavisto នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ដែលចេញផ្សាយដោយ ក្រសួងការបរទេសអ៊ីរ៉ង់ នៅលើគេហទំព័រ របស់ខ្លួនកាលពីថ្ងៃសុក្រ ។ លោកបានលើកឡើងថា...
បរទេស ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយ កាលពីថ្ងៃអាទិត្យថា ទីក្រុង Lyman ដែលជាទីក្រុងសំខាន់មួយ ស្ថិតនៅក្នុងតំបន់មួយ ក្នុងចំណោមតំបន់ចំនួន៤ របស់អ៊ុយក្រែន ដែលត្រូវបានបញ្ចូល ដោយប្រទេសរុស្ស៊ី ត្រូវបាន “សម្អាត” ពីកងទ័ពរបស់ទីក្រុងម៉ូស្គូ។ យោងតាមសារព័ត៌មាន The Moscow...
បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យ ដឹងថាមូលនិធិដោយហ្វូងមនុស្ស មួយក្រុមនៅក្នុងប្រទេសឆេកបានទទួលជោគជ័យក្នុងការរ៉ៃអង្គាសប្រាក់ បានប្រមាណជា១,៣លានដុល្លារ ដើម្បីអាចទិញបានរថក្រោះដ៏ទំនើបមួយគ្រឿងជូនកងកម្លាំងយោធារបស់អ៊ុយក្រែន។ មូលនិធីដែលត្រូវបានដាក់ឈ្មោះថា Gift for Putin គឺជាយុទ្ធនាការរ៉ៃអង្គារប្រាក់ពីមនុស្សប្រមាណជា១១២៨៨ នាក់ហើយតាមការបញ្ជាក់របស់ក្រុមអ្នករៀបចំ បានឲ្យដឹងថានេះគឺជារថក្រោះដំបូងប៉ុណ្ណោះដែលនឹងត្រូវទិញ។ មូលនិធិនេះផងដែរក៏ត្រូវបានគេដឹងថាបានទទួលការគាំទ្រពីសំណាក់ក្រសួងការពារជាតិរបស់ប្រទសឆេកនិងទូតរបស់អ៊ុយក្រែនប្រចាំក្នុងប្រទេសឆេកផងដែរដោយ រថក្រោះដែលនឹងត្រូវទិញគឺជារថក្រោះទំនើបបំផុតបរស់រុស្សីមានឈ្មោះថា Tomas គឺជារថក្រោះជំនាន់ថ្មីរបស់រថក្រោះសល់ពីសម័យសូវៀត T-72 ៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន SpaceX និង Tesla លោក Elon Musk បានធ្វើការលើកជាសំណើរមួយ ដែលអាចមានន័យថាក្នុងការបញ្ចប់ទៅ នៃជម្លោះនៅក្នុងប្រទេសអ៊ុយក្រែន បានដោយក្នុងនោះ បានស្នើសុំឲ្យភាគីទាំងសងខាង យល់ព្រមតាមការបោះឆ្នោតប្រជាមតិ ដែលបានធ្វើឡើងកន្លងមក នៅក្នុងតំបន់ទាំង៤ ហើយជាពិសេសអំពាវនាវ ឲ្យអ៊ុយក្រែន គួរបោះបង់ចោល នូវបំណង់ចង់បានតំបន់ Crimea ពីរុស្សីមកវិញ។ លោក...
គៀវ ៖ យោងតាមមន្ត្រីអ៊ុយក្រែន រុស្ស៊ី បានបាត់បង់រថក្រោះ រថពាសដែក និងយន្តហោះដ្រូន ជាច្រើនគ្រឿង ក្នុងរយៈពេលត្រឹមតែមួយថ្ងៃ នៃការប្រយុទ្ធគ្នា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន អ៊ុយក្រែន Newsweek ។ នៅថ្ងៃអាទិត្យទី០២ ខែតុលា ក្រោយក្រសួងការពារជាតិ អ៊ុយក្រែន បានឲ្យដឹងថា រថក្រោះ ២៣គ្រឿង...
បរទេស៖ លោកស្រី Fiona Hill អតីតទីប្រឹក្សាសេតវិមាន បានប្រាប់ទស្សនាវដ្តី New Yorker កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសលោកខាងលិច បានប្រយុទ្ធនឹងសង្គ្រាមលោកលើកទី៣ ប្រឆាំងនឹងប្រទេសរុស្ស៊ី “អស់រយៈពេលជាយូរមកហើយ” ដោយមិនដឹងខ្លួន។ ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងមូស្គូបានដឹងហើយ ដោយប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានចោទប្រកាន់ លោកខាងលិចសមូហភាពថា កំពុងធ្វើ...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី បានបដិសេធមិនចរចា រកដំណោះស្រាយសន្តិភាព ដរាបណាលោក វ្ល៉ាឌីមៀ ពូទីន នៅតែជាប្រធានាធិបតី នៃប្រទេសរុស្ស៊ី ដោយបានចេញការទាមទារផ្លាស់ប្តូរ របបតាមរយៈបណ្តាញ Telegram ផ្លូវការរបស់គាត់កាលពីថ្ងៃសុក្រ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា...