បរទេស៖ យោធាអង់គ្លេស បាននិយាយកាលពីថ្ងៃសុក្រថា កងទ័ពជើងទឹក Royal Navy កំពុងបណ្តុះបណ្តាលដល់នាវិកអ៊ុយក្រែន នៅប្រទេសស្កុតឡែន ក្នុងការប៉ុនប៉ងគាំទ្រទីក្រុង គៀវ ក្នុងការប្រយុទ្ធរបស់ខ្លួនជាមួយរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ការហ្វឹកហ្វឺននេះ មានការចូលរួមពីលោក Vladimir Gavrilov អនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន...
បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសនៅក្នុងការធ្វើបច្ចុប្បន្នភាព ប្រចាំថ្ងៃកាលពីថ្ងៃសុក្រថា យុទ្ធជនជាតិនិយមអ៊ុយក្រែន ជាច្រើនរយនាក់ ដែលមានទីតាំងនៅសាធារណរដ្ឋ ប្រជាមានិត Donetsk ត្រូវបានកម្ទេចចោល បន្ទាប់ពីការវាយប្រហារ ដោយមីស៊ីលដោយភាពជាក់លាក់ខ្ពស់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាម ក្រសួងការពារជាតិរុស្ស៊ីថា កងកម្លាំងរុស្ស៊ី បានបំផ្លាញទីតាំងដាក់ពង្រាយបណ្ដោះអាសន្ន នៃការបង្កើតជាតិនិយម...
តូក្យូ ៖ រដ្ឋាភិបាលជប៉ុន បានឲ្យដឹងនៅក្នុងរបាយការណ៍ ការពារជាតិប្រចាំឆ្នាំ ដែលបានចេញផ្សាយ នៅព្រឹកថ្ងៃសុក្រនេះថា ការឈ្លានពានរបស់រុស្ស៊ី ដែលកំពុងបន្តលើអ៊ុយក្រែន អាចនាំឱ្យទំនាក់ទំនងយោធា កាន់តែរឹងមាំរវាងចិន និងរុស្ស៊ី ។ កាសែតសរបស់ក្រសួងការពារជាតិ បានឲ្យដឹងនៅក្នុងជំពូកថ្មីមួយ ដែលផ្តោតលើបញ្ហានោះថា “សម្រាប់ប្រទេសរុស្ស៊ី ដែលមានភាពឯកោ ជាអន្តរជាតិ និងបានអស់កម្លាំងទៅហើយ ដោយសារតែការឈ្លានពាន ប្រឆាំងនឹងអ៊ុយក្រែន...
ប្រធានចារកម្មបរទេស របស់អង់គ្លេសបានថ្លែងថា រុស្ស៊ីនឹងតស៊ូ ដើម្បីរក្សាក្រុមយោធារបស់ខ្លួន ហើយអ៊ុយក្រែន អាចនឹងវាយបកមកវិញ។ នេះបើតាមការចុះផ្សាយ របស់សារព័ត៍មាន BBC នៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២២។ លោក Richard Moore មេ MI6 ដែលជាក្រុមចារកម្មកំពូល របស់អង់គ្លេស បានបញ្ជាក់ថា ប្រទេសរុស្ស៊ីបានទទួលបរាជ័យ...
អង់ការ៉ា៖ រដ្ឋមន្ត្រីការបរទេសតួកគីលោក Mevlut Cavusoglu បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា កិច្ចព្រមព្រៀងមួយ ដើម្បីបន្តការដឹកជញ្ជូនគ្រាប់ធញ្ញជាតិ ពីកំពង់ផែអ៊ុយក្រែន តាមរយៈសមុទ្រខ្មៅនឹងត្រូវចុះហត្ថលេខា នៅទីក្រុងរបស់តួកគី នៅថ្ងៃសុក្រនេះ ក្នុងគោលបំណង ដើម្បីដោះស្រាយវិបត្តិ ស្បៀងអាហារពិភពលោក។ លោក Cavusoglu បានសរសេរថា “ថ្ងៃស្អែក យើងនឹងបោះជំហានដំបូង នៅទីក្រុងអ៊ីស្តង់ប៊ុល ឆ្ពោះទៅរកដំណោះស្រាយ វិបត្តិស្បៀងអាហារ...
បរទេស ៖ លោក Andrey Yermak នាយសេនាធិការ របស់ប្រធានាធិបតី អ៊ុយក្រែន Vladimir Zelensky បាននិយាយនៅក្នុងបទ សម្ភាសន៍មួយ កាលពីថ្ងៃអង្គារថា យោធាអ៊ុយក្រែន ត្រូវតែកម្ចាត់រុស្ស៊ីមុនរដូវរងា ។ នៅចំពេលមានការរង្គោះរង្គើ នៅក្នុងរដ្ឋាភិបាល អ៊ុយក្រែន និងការទទួលបានផល ចំណេញរបស់រុស្ស៊ី នៅលើសមរភូមិ...
គៀវ៖ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានស្វាគមន៍ការសម្រេចចិត្ត របស់សហភាពអឺរ៉ុប ក្នុងការផ្តល់ជំនួយយោធាលើកទី៥ សម្រាប់ទីក្រុងគៀវ ដែលមានតម្លៃ ៥០០ លានអឺរ៉ូ (៥០៧,៧លានដុល្លារអាមេរិក) ក្រោមមូលនិធិសន្តិភាពអឺរ៉ុប (EPF) ។ លោក Kuleba បានសរសេរថា “អាវុធ៖ អរគុណសម្រាប់ការបន្ថែម ៥០០...
បរទេស៖ អាជ្ញាធរប្រទេសស៊ែប៊ី បានបញ្ជាក់ថា យន្តហោះដឹកទំនិញមួយគ្រឿង របស់អ៊ុយក្រែនផ្ទុកទំនិញទម្ងន់ ១១,៥តោន បានធ្លាក់នៅតំបន់ Kavala ភាគខាងជើងប្រទេសក្រិក ក្នុងពេលដែលកំពុងធ្វើដំណើរ ទៅកាន់ប្រទេសបង់ក្លាដែស កាលពីថ្ងៃអាទិត្យ។ យន្តហោះដឹកទំនិញ បានដឹកគ្រាប់ផលិតពីប្រទេសស៊ែប៊ី ទៅកាន់ប្រទេសបង់ក្លាដែស នៅពេលវាបានធ្លាក់ សម្លាប់មនុស្សទាំងអស់នៅលើយន្តហោះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២...
គៀវ ៖ រដ្ឋមន្ត្រីការពារជាតិ អ៊ុយក្រែន លោក Oleksii Reznikov បានឲ្យដឹងថា ប្រទេសអ៊ុយក្រែន បានទទួលប្រព័ន្ធរ៉ុក្កែត បាញ់បង្ហោះបានច្រើនប្រភេទ M270 (MLRS) ពីដៃគូរបស់ខ្លួន ។ លោក Reznikov បានសរសេរថា “គ្រួសារដៃវែងរបស់កងទ័ពអ៊ុយក្រែន ត្រូវបានពង្រីកក្រោយ ប្រព័ន្ធរ៉ុក្កែត MLRS...
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានឲ្យដឹងថា ប្រទេសអ៊ុយក្រែន និងរុស្ស៊ី បានធ្វើឱ្យមានការវិវឌ្ឍតិចតួចនៅក្នុងកិច្ចពិភាក្សា ស្តីពីការនាំចេញគ្រាប់ធញ្ញជាតិនៅទីក្រុងអ៊ីស្តង់ប៊ុល ដែលមានការចូលរួមពីតំណាងប្រទេសតួកគី និងអង្គការសហប្រជាជាតិផងដែរ។ លោក Zelensky ត្រូវបានដកស្រង់សម្តីដោយសេវាកម្មសារព័ត៌មានរបស់លោកឲ្យដឹងថា “គណៈប្រតិភូអ៊ុយក្រែន បានជូនដំណឹងខ្ញុំថាមានការរីកចម្រើនខ្លះ។ យើងនឹងយល់ព្រមលើព័ត៌មានលម្អិតជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិនៅប៉ុន្មានថ្ងៃខាងមុខនេះ” ។ លោកបានលើកឡើងថា អ៊ុយក្រែន កំពុងខិតខំប្រឹងប្រែងយ៉ាងសំខាន់...