ព័ត៌មានអន្តរជាតិ
រុស្ស៊ី មានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ជាង១៧.០០០នាក់
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ថា ប្រទេសរុស្ស៊ី បានរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ-១៩ចំនួន១៧.៣៧៨នាក់ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ បើយោងតាម៉ទិន្នន័យផ្លូវការ ដែលបានប្រកាសនៅថ្ងៃចន្ទ ។ សរុបចំនួនអ្នកឆ្លងជំងឺ នៅក្នុងប្រទេសបានកើនឡើងដល់៥.៣៣៤.២០៤នាក់ ។ ចំនួនអ្នកស្លាប់នៅទូទាំងប្រទេសដោយសារជំងឺកូវីដ-១៩កើនឡើងពី៤៤០នាក់ដល់១២៩.៨០១នាក់ គិតត្រឹមថ្ងៃម្សិលមិញ ទន្ទឹមនឹងនេះដែរ ចំនួនអ្នកជាសះស្បើយវិញពី ៨.៣៦១នាក់ដល់៤.៨៧៨.៣៣៣នាក់ ។ ទន្ទឹមនឹងនេះដែរ...