ផ្សេងៗ
អ្នកបុរាណវត្ថុវិទូ រកឃើញទីតាំងសិល្បៈរូងភ្នំប៉ាឡេអូលីត គួរឲ្យភ្ញាក់ផ្អើល នៅប្រទេសអេស្ប៉ាញ
អេស្ប៉ាញ៖ ការរកឃើញនាពេលថ្មីៗនេះត្រូវបានគេប៉ាន់ប្រមាណថា មានអាយុកាលយ៉ាងហោចណាស់ ២៤,០០០ឆ្នាំ ប៉ុន្តែអត្ថិភាពនៃស្នាដៃដ៏អស្ចារ្យប៉ាឡេអូលីត នៅតែមិនមាននរណាកត់សម្គាល់ សូម្បីតែអ្នកដើរភ្នំ និងអ្នករុករកក្នុងតំបន់រហូតដល់ពេលនេះ យោងតាមការចេញផ្សាយពីគេហទំព័រ Sputnik ។ ក្រុមអ្នកបុរាណវត្ថុវិទូបានបង្ហាញទីតាំងសិល្បៈរូងភ្នំប៉ាលេអូលីតដ៏គួរឲ្យភ្ញាក់ផ្អើលមួយនៅអ៊ីបេរីខាងកើត ត្រូវបានសាទរថា ជាការរកឃើញដ៏សំខាន់បំផុតមួយនៃប្រភេទរបស់វានៅលើទ្វីបអឺរ៉ុប។ ទីតាំងនេះស្ថិតក្នុងរូងភ្នំ Cova Dones ក្បែរទីក្រុង Valencia ប្រទេសអេស្ប៉ាញ បានបង្ហាញផ្ទាំងគំនូរ និងចម្លាក់បុរាណជាង...