សុខភាព និង ផ្លូវភេទ
អាហារមិនគួរទទួលទាន ពេលមានអារម្មណ៍មិនល្អ
(អាមេរិក)៖ យោងតាមគេហទំព័រព័ត៌មានសុខភាព Health News បានឲ្យដឹងថា នៅពេលមានអារម្មណ៍តានតឹង កម្រិតជាស្ករនៅក្នុងឈាមមិនមានតុល្យភាពនោះឡើយ ដូចនេះបើទទួលទានអាហារមានជាតិស្ករថែមទៀត គឺធ្វើឲ្យអ្នកកាន់តែមានសភាពធ្ងន់ធ្ងរឡើង។ ក្នុងនោះ អាហារមួយចំនួនដែលអ្នកគួរចៀសវាងមានដូចជា៖ ១.កាហ្វេៈ វាមិនជាបញ្ហាឡើយ បើអ្នកផឹកកាហ្វេខ្មៅ ប៉ុន្តែចំពោះអ្នកផឹកកាហ្វេទឹកដោះគោ ឬលាយក្រែម អាចធ្វើការបង្កើនកាឡូរីដល់រាងកាយ។ ក្រៅពីធ្វើឲ្យជាតិស្ករឡើងខ្ពស់ខុសធម្មតា ប្រព័ន្ធដុតបំផ្លាញថាមពល ត្រូវធ្វើការធ្ងន់ជាងមុនថែមទៀត បណ្តាលឲ្យរាងកាយបញ្ចេញអ័រម៉ូន ខ័រទីសូល...