ព័ត៌មានអន្តរជាតិ
អ្នករស់នៅរដ្ឋខូឡូរ៉ាដូ ឃើញព្រិលពណ៌ត្នោត នៅពេលព្យុះរដូវរងារ Xylia ប៉ុន្តែតាមពិតជាភាគល្អិតធូលី ធ្វើដំណើរពីម៉ិកស៊ិក
សេវាអាកាសធាតុជាតិ (NWS) បាននិយាយថា ស្ថិតក្នុងអំឡុងព្យុះរដូវរងារ Xylia បានទម្លាក់ព្រិលកម្រាសជិត៣ ហ្វីតនៅរដ្ឋខូឡូរ៉ាដូកាលពីចុងសប្តាហ៍ បែរជាព្រិលខ្លះ មានពណ៌លាយពណ៌ត្នោត ជំនួសឲ្យពណ៌សទាំងស្រុងទៅវិញ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ សេវាអាកាសធាតុជាតិ (NWS) បានបង្ហាញថា ព្រិលដែលបែកខ្ញែកជាបំណែកធូលី បានធ្វើដំណើរពីម៉ិកស៊ិក ដែលបច្ចុប្បន្នកំពុងជួបគ្រោះរាំងស្ងួតធ្ងន់ធ្ងរ។ ខ្យល់បក់ខ្លាំងធ្វើដំណើរ ៦០ ទៅ ៧០...