ព័ត៌មានអន្តរជាតិ
អ្នកវិទ្យាសាស្ត្ររុស្ស៊ី រកឃើញឥទ្ធិពល នៃការស្របកម្ដៅលើចលនារបស់ផ្កាយរណប
រុស្ស៊ី៖ យោងតាមការចេញផ្សាយពីគេហទំព័រ Sputnik បានប្រាប់ឲ្យដឹងថា អ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យស្រាវជ្រាវជាតិសាម៉ារ៉ា (សាកលវិទ្យាល័យសាម៉ារ៉ា) បានបង្កើតវិធីសាស្រ្តសម្រាប់គណនាហានិភ័យ នៃការស្រប់កម្ដៅសម្រាប់យានអវកាសខ្នាតតូច a.k.a SmallSats ។ យោងតាមក្រុមអ្នកស្រាវជ្រាវឲ្យដឹងថា ការគណនានឹងធ្វើឲ្យប្រតិបត្តិការផ្កាយរណបមានភាពសាមញ្ញ និងត្រឹមត្រូវនូវគំរូចលនាគន្លង។ ការគណនាក៏នឹងជួយសម្រួលដល់ការអភិវឌ្ឍន៍ផ្កាយរណបបច្ចេកវិជ្ជាខ្នាតតូចផងដែរ។ ការស្រាវជ្រាវដែលបានចេញផ្សាយនៅលើ Microgravity Science and Technology ។អ្នកជំនាញកត់សម្គាល់ថា SmallSats...